• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្ដីថ្លែងការណ៍រួមវៀតណាម-ជប៉ុន

ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang នៅជប៉ុនចាប់ពីថ្ងៃទី២៩ ឧសភា ដល់ទី២ មិថុនា ឆ្នាំ២០១៨​ ប្រធានរដ្ឋលោក Tran Dai Quang និងនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានចេញសេចក្ដីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរនាថ្ងៃទី ៣១ ឧសភា។

សេចក្ដីថ្លែងការណ៍រួមវៀតណាម-ជប៉ុន

ក្នុងសេចក្ដីថ្លែងការណ៍រួម ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងថា ត្រៀមខ្លួនជាស្រេចរួមគ្នានាំទំនាក់ទំនងភាព​ជា​ដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម-ជប៉ុនឈានចូលដំណាក់កាលអភិវឌ្ឍន៍ជាបន្តឲ្យបានជាក់ស្ដែង និងមាន​ប្រសិទ្ធភាពថែមទៀតលើគ្រប់វិស័យ។

ក្នុងវិស័យសន្តិសុខការពារជាតិ ថ្នាក់ដឹកនាំទាំងពីររូបបានបញ្ជាក់នូវការបង្កើនកិច្ចសហការគ្នាសំដៅទប់ទល់នឹងបញ្ហាសន្តិសុខក្រៅប្រពៃណី រួមមានសន្តិសុខអ៊ីនធឺណែត បង្ការប្រឆាំងបទល្មើសអ៊ីនធឺណែត បទល្មើសភេរវកម្ម​ បទល្មើសឆ្លងដែន ព្រមទាំងធានាសន្តិសុខស្បៀងអាហារនិងប្រភពទឹកផងដែរ។

ក្នុងវិស័យសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំងពីររូបបានអនុម័តលើ “គំនិតផ្ដួចផ្ដើមរួមវៀតណាម-ជប៉ុន” និង “គណៈ​កម្មការ​ចម្រុះវៀតណាម-ជប៉ុនអំពីកិច្ចសហប្រតិបត្តិការកសិកម្ម ពាណិជ្ជកម្ម និងថាមពល”។

ថ្នាក់ដឹកនាំទាំងពីរ អបអរសាទរនូវការអភិវឌ្ឍដ៏វិជ្ជមាននៃទំនាក់ទំនងអាស៊ាន-ជប៉ុន។ ថ្នាក់ដឹកនាំទាំងពីរក៏អបអរសាទរការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP ព្រមទាំងអះអាងថា ត្រៀមខ្លួនជាស្រេចដើរតួនាទីស្នូលក្នុងការនាំ CPTPP ចូលជាធរមានយ៉ាងឆាប់ៗ។

ស្ដីពីស្ថានភាពនៅសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីររូបបានចែករំលែកនូវទស្សនៈរួមថា ដើម្បីធានាសុខសន្តិភាព​ និងស្ថិរភាពក្នុងតំបន់គឺកិច្ចខិតខំប្រឹងប្រែងការទូតទាំងអស់ចាំបាច់ត្រូវឆ្ពោះទៅការគោរពច្បាប់អន្តរជាតិយ៉ាងពេញលេញរួមមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ដើម្បីសមុទ្រខាងកើតមួយមានសុខសន្តិភាពនិងស្ថិរភាព។

ក្រៅពីនោះ ថ្នាក់ដឹកនាំទាំងពីររូបក៏អបអរសាទរចំពោះការរីកចម្រើននាពេលថ្មីៗ នេះ រួមមានជំនួបកំពូលអន្តរ​កូរ៉េដែលត្រូវបានរៀបចំឡើងកាលពីខែមេសា ឆ្នាំ២០១៨ ដើម្បីដំណោះស្រាយដ៏ពេញលេញមួយចំពោះបញ្ហានៅសេសសល់នៅឧបទ្វីបកូរ៉េ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top