ព័ត៌មាន
សុន្ទរកថារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បង្ហាញពីការទទួលខុសត្រូវរបស់វៀតណាមចំពោះបញ្ហាសន្តិសុខក្នុងតំបន់
សាស្ត្រាចារ្យ Huang Rihan បានធ្វើអត្ថាធិប្បាយថា នៅក្នុងសុន្ទរកថារបស់ខ្លួន លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចង្អុលបង្ហាញថា ពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខនឹងវិបត្តិចំនួនបី នោះគឺ សណ្តាប់ធ្នាប់អន្តរជាតិ គំរូអភិវឌ្ឍន៍ និងទំនុកចិត្តយុទ្ធសាស្ត្រ ព្រមទាំងបញ្ជាក់ថា ប្រទេសនានាក្នុងតំបន់គួរតែជំរុញគំរូអភិវឌ្ឍន៍ដ៏ទូលំទូលាយជាងមុន ដោយដាក់ការកែលម្អជីវភាពរស់នៅរបស់ប្រជាជន និងការបង្កើនសមត្ថភាពស្ដារឡើងវិញរបស់សង្គម ជាចំណុចកណ្តាល។ ប្រការនេះបង្ហាញពីស្មារតីទទួលខុសត្រូវរបស់វៀតណាមចំពោះបញ្ហាសន្តិសុខក្នុងតំបន់។
អ្នកប្រាជ្ញចិនចាត់ទុកថា សុន្ទរកថារបស់លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម ដោយផ្អែកលើផលប្រយោជន៍រួមនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានឆ្លុះបញ្ចាំងពីចក្ខុវិស័យសន្តិសុខប្រកបដោយចីរភាពដែលប្រទេសនានាក្នុងតំបន់កំពុងឆ្ពោះទៅរករួមគ្នា ដោយសង្កត់ធ្ងន់លើការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសទាំងអស់។ នៅក្នុងបរិបទនៃការកែសម្រួលសកលយ៉ាងស៊ីជម្រៅ និងហានិភ័យសន្តិសុខតំបន់កាន់តែកើនឡើង ការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះគោលនយោបាយមិនចូលបក្សសម្ព័ន្ធ មិនប្រឈមមុខដាក់គ្នា និងមិនតំរង់លើភាគីទី៣ នឹងនាំមកនូវស្ថិរភាព និងសំឡេងសមហេតុផលដល់តំបន់។
សាស្ត្រាចារ្យ Huang Rihan បានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមបានប្រកាន់ខ្ជាប់ជាយូរមកហើយនូវគោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព និងមានតុល្យភាពពហុភាគី ព្រមទាំងកសាងទំនុកចិត្តយុទ្ធសាស្ត្រទៅវិញទៅមក និងកាត់បន្ថយហានិភ័យជម្លោះតាមរយៈការសន្ទនាសមភាព និងការកសាងទំនុកចិត្ត៕






