• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សុក្រិតសារាចរណ៍ស្តីពីការផាកពិន័យរដ្ឋបាលក្នុងវិស័យជលផល ដើម្បីដក “កាតលឿង” IUU

នារសៀលថ្ងៃទី២៥ ខែឧសភា នៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ លោកឧបនាយករដ្ឋមន្ត្រី Ho Quoc Dung និងលោកឧបនាយករដ្ឋមន្ត្រី Le Tien Chau បានធ្វើជាសហប្រធានកិច្ចប្រជុំស្តីពីសេចក្តីព្រាងសារាចរណ៍ស្តីពីការផាកពិន័យរដ្ឋបាលក្នុងវិស័យជលផល។
លោកឧបនាយករដ្ឋមន្ត្រី Le Tien Chau ថ្លែងមតិក្នុងកិច្ចប្រជុំ។ (រូបថត៖ VOV1)

សេចក្តីព្រាងសារាចរណ៍នេះចែងអំពីការរំលោភបំពានរដ្ឋបាល មុខសញ្ញានៃការផាកពិន័យ ទម្រង់នៃការផាកពិន័យ កម្រិតនៃការផាកពិន័យ វិធានការដោះស្រាយផលវិបាកសម្រាប់ការរំលោភបំពាននីមួយៗ សមត្ថកិច្ចការរៀបចំរបាយការណ៍លើការរំលោភបំពាន សមត្ថកិច្ចក្នុងការផាកពិន័យ ការពិន័យជាប្រាក់ និងវិធានការដោះស្រាយផលវិបាកក្នុងវិស័យជលផល។ យោងតាមលោកឧបនាយករដ្ឋមន្ត្រី Ho Quoc Dung ការកសាងសេចក្ដីព្រាងសារាចរណ៍នេះ គឺសំដៅបម្រើដល់ការគ្រប់គ្រងរបស់រដ្ឋលើវិស័យជលផល ជាពិសេស ដើម្បីបម្រើដល់ការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) តាមអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC)។ ទាក់ទងនឹងការប្រើប្រាស់ឯកសារបរទេសជាមូលដ្ឋានសម្រាប់ផាកពិន័យ លោកឧបនាយករដ្ឋមន្ត្រី Le Tien Chau បានក្រើនរំលឹកថា៖

“ខ្ញុំស្នើថា យើងត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍ធានាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការ។ កំណត់គោលការណ៍ឱ្យច្បាស់លាស់ថា សាលក្រមបរទេសគ្រាន់តែជាប្រភពព័ត៌មានយោងប៉ុណ្ណោះ មិនអាចជំនួសភស្តុតាង ដំណើរការស៊ើបអង្កេត និងលទ្ធផលនៃការផ្ទៀងផ្ទាត់ ក៏ដូចជាការដោះស្រាយការរំលោពបំពានរដ្ឋបាលដោយអាជ្ញាធរមានសមត្ថកិច្ចក្នុងស្រុកបានទេ”។

ថ្លែងសេចក្ដីសន្និដ្ឋាននៅកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី Ho Quoc Dung បានសង្កត់ធ្ងន់ថា ក្រសួងកសិកម្មនិងបរិស្ថានត្រូវបន្តស្រាវជ្រាវអនុសាសន៍ដ៏សមស្របរបស់ EC ដើម្បីបំពេញបន្ថែម និងសុក្រិតសេចក្តីព្រាងសារាចរណ៍ក្នុងពេលឆាប់ៗនេះ ដើម្បីជូនដំណឹងដល់ EU អំពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការដក "កាតលឿង" IUU ដូចអនុសាសន៍របស់ក្រុមអធិការកិច្ច EC៕

តាម vovworld.vn/km-KH

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រ ដោយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សហការជាមួយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ។

Top