• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

“សិល្បៈកុលាលភាជន៍របស់ជនជាតិចាម” ត្រូវបាន UNESCO ចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបី ដែលត្រូវការពារជាបន្ទាន់

សេចក្តីសម្រេចនេះត្រូវបានអង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) អនុម័តនៅរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ ២០០៣ ស្តីពីការការពារធនធានមនុស្ស បេតិកភណ្ឌវប្បធម៌អរូបី ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកាដល់ថ្ងៃទី ៣ ខែធ្នូនៅរដ្ឋធានី Rabat ប្រទេសម៉ារ៉ុក។
  “សិល្បៈកុលាលភាជន៍របស់ជនជាតិចាម” (រុបភាព៖ chinhphu.vn)  

សិល្បៈកុលាលភាជន៍របស់ជនជាតិចាមគឺជាបេតិកភណ្ឌវប្បធម៌អរូបីទី ១៥ របស់វៀតណាម ដែលត្រូវបានចុះបញ្ជីដោយអង្គការ UNESCO ហើយក៏ជាចំណងដៃទី ៤ របស់វៀតណាមដែលត្រូវបានលើកតម្កើងក្នុងឆ្នាំ២០២២នេះ។ ឯកអគ្គរដ្ឋទូត Le Thi Hong Van ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការ UNESCO បានឲ្យដឹងថា ព្រឹត្តិការណ៍នេះបានរួមចំណែក ឧទ្ទេសនាមដល់មិត្តអន្តរជាតិអំពីបេតិកភណ្ឌវប្បធម៌ពិសេសនៃតំបន់ឆ្នេរសមុទ្រភូមិភាគកណ្តាលប៉ែកខាងត្បូង និងជួយដល់បងប្អូនជនជាតិភាគតិចនិងសហគមន៍នៅខេត្ត Ninh Thuan និង Binh Thuan ចាត់វិធានការជាក់ស្តែង និងមានប្រសិទ្ធភាពដើម្បីអភិរក្ស និងផ្សព្វផ្សាយពីតម្លៃសិល្បៈកុលាលភាជន៍របស់ជនជាតិចាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top