• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិក្ខាសាលាតាមប្រព័ន្ធវីដេអូ “ បង្កើនកិច្ចសហប្រតិបត្តិការ​វិនិយោគ​រវាង​វៀតណាម និងមជ្ឈឹមបូព៌ា៖ សក្តានុពល ឱកាស និងវិធីអភិក្រមថ្មី”

នាថ្ងៃទី ២៦ ខែសីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសិក្ខាសាលាតាមប្រព័ន្ធវីដេអូស្តីពី“ ការបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគរវាងវៀតណាមនិងមជ្ឈឹមបូព៌ា៖ សក្តានុពល ឱកាស និងវិធីអភិក្រមថ្មី”។

សិក្ខាសាលាតាមប្រព័ន្ធវីដេអូ “ បង្កើនកិច្ចសហប្រតិបត្តិការវិនិយោគរវាងវៀតណាម និងមជ្ឈឹមបូព៌ា៖ សក្តានុពល ឱកាស និងវិធីអភិក្រមថ្មី” (រូបថត៖ baoquocte.vn)


នៅក្នុងសិក្ខាសាលានេះ បណ្ដាប្រតិភូសុទ្ធតែបានឯកភាពគ្នាថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការវិនិយោគរវាង វៀតណាមនិងមជ្ឈឹមបូព៌ានាពេលខាងមុខ មជ្ឈឹមបូព៌ានិងវៀតណាមចាំបាច់ត្រូវមានវិធីអភិក្រមថ្មីយ៉ាងបត់បែន ជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាពជាង ដូចជា ធ្វើពិពិធកម្មទម្រង់វិនិយោគដូចជាការវិនិយោគផ្ទាល់ ការវិនិយោគដោយប្រយោល កិច្ចសហប្រតិបត្តិការត្រីភាគី ឬពហុភាគី ក៏ដូចជាបង្កើតបណ្ដាមូលនិធិវិនិយោគរួម; សុក្រិត  ក្របខ័ណ្ឌគតិយុត្តិសម្រាប់សកម្មភាពវិនិយោគ ជាពិសេសគឺជាមួយដៃគូដែលមានសក្តានុពលមួយចំនួនក្នុងតំបន់។ រដ្ឋាភិបាលវៀតណាមសន្យាបង្កើតបរិយាកាសធុរកិច្ច និងវិនិយោគ បើកចំហ អំណោយផលនិងសមភាពសម្រាប់វិនិយោគិនបរទេសរួម ក្នុងនោះមានសហគ្រាសមជ្ឈិមបូព៌ា ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ដើរតួនាទីត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍

ដើរតួនាទីត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍

កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានចូលរួមកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េខាងត្បូងលើកទី៣។

Top