• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានបានឆ្លុះបញ្ចាំងទាន់ពេលវេលាចំពោះបណ្ដាសកម្មភាពរបស់ប្រទេសជាតិ


 សារព័ត៌មានបានឆ្លុះបញ្ចាំងទាន់ពេលវេលាចំពោះបណ្ដាសកម្មភាពរបស់ប្រទេសជាតិ

នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ​២០១៧ នៅទីក្រុង​ហាណូយ បានប្រព្រឹត្តិ​ឡើង​ជំនួប​ប្រាស្រ័យ​ សារព័ត៌មាន ក្នុង​ឱកាស​រំលឹក​ខួប​អនុស្សាវរីយ៍លើកទី ៩២ នៃទិវា សារព័ត៌មាន​បដិវត្តន៍វៀតណាម (ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ១៩២៥ - ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០១៧) រដ្ឋមន្រ្តី និងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung បាន​សង្កត់​ធ្ងន់​ថា៖ រដ្ឋាភិបាល នាយករដ្ឋ​មន្រ្តី​ជានិច្ច​កាល​យកចិត្តទុកដាក់ វាយតម្លៃខ្ពស់​ចំពោះ​តួនាទី​របស់​សារព័ត៌​មាន ហើយ​ចាត់​ទុក​ថា សារព័ត៌មានគឺជាកាណាល់​ដ៏សែនសំខាន់ ចំពោះ​សកម្មភាព​បញ្ជា​ណែនាំ​។ រដ្ឋាភិបាល​ នាយករដ្ឋមន្រ្តី ខុទ្ទកាល័យរដ្ឋាភិបាលជានិច្ចកាលផ្ទៀងស្ដាប់ បង្កលក្ខណៈ​ងាយ​ស្រួលដើម្បី សារ​ព័ត៌​មាន​​ធ្វើសកម្ម​ភាព​ប្រកប​ដោយ​ប្រសិទ្ធភាព​ និងអនុវត្តស្អនូវភារ​កិច្ចរបស់រដ្ឋាភិបាល។ នាថ្ងៃដដែល នៅ​ក្នុង​ជំនួប​​ជាមួយ​ សារព័ត៌មាន ឧត្តសេនីយ៍ទោលោក  Nguyen Trong Nghia អនុប្រធាន​អគ្គស្នង​ការ​នយោបាយ​នៃ​កង​ទ័ពប្រជាជនវៀតណាម បានអះអាងថា នាពេលកន្លងទៅ បណ្ដាស្ថាប័ន សារព័ត៌មាន​បានឃោសនា​ទាន់​​ពេល​​វេលា​ស្ដីពី​សកម្មភាព​យោធា ការពារជាតិ លើកទឹកចិត្តកម្មាពិបាល យុទ្ធជនដើម្បី​ជំនះពុះពារ​លើ​រាល់​ការ​​​លំ​បាក បំពេញល្អភារកិច្ចដែលបានប្រគល់ជូន។ នាថ្ងៃទី ១៦ ខែមិថុនា ដដែល អនុប្រធាន អគ្គលេ​ខាធិការ​ គណកម្មាធិការបជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man អញ្ជើញទៅទស្សនា និងជូន​ព​រ​​​ចំពោះស្ថាប័នសារព័ត៌មានមួយចំនួន៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top