• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារទូរលេខ លិខិត និងសារអបអរសាទរជូនចំពោះប្រធានរដ្ឋវៀតណាមលោក លឿង គឿង

ក្នុងឱកាសដែលលោក លឿង គឿង (Luong Cuong) ត្រូវបានរដ្ឋសភានីតិកាល ទី ១៥ បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនបានផ្ញើសារទូរលេខ លិខិតនិងសារអបអរសាទរ។
លោក លឿង គឿង ធ្វើសច្ចាប្រណិធានចូលកាន់តំណែងប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ (រូបថត៖ VGP)

ប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Kim Jong Un បានសម្តែងថា ការដែលលោក លឿង គឿង ទទួលតួនាទីជាប្រធានរដ្ឋ បង្ហាញពីការជឿទុកចិត្ត និងការរំពឹងទុករបស់បក្សកុម្មុយនិស្ត និងប្រជាជនវៀត ណាម។ លោក Kim Jong Un មានជំនឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងបក្សទាំងពីរនិងប្រទេសទាំងពីរវៀតណាម-ស.ប.បកូរ៉េនឹងត្រូវបានពង្រឹងនិងអភិវឌ្ឍន៍។

ប្រធានាធិបតីនៃសាធាណៈរដ្ឋកូរ៉េ លោក Yoon Suk Yeol បានអះអាងថា នឹងបន្តផ្លាស់ប្តូរ និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីនាំទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសាធាណៈរដ្ឋកូរ៉េឡើងដល់ កម្ពស់ថ្មី រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៃតំបន់។

នាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru បានសម្តែងនូវបំណងចង់ពង្រឹង ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមឱ្យកាន់តែស៊ីជម្រៅ ហើយទន្ទឹង រង់ចាំជួបជាមួយលោកប្រធានរដ្ឋ លឿង គឿង ក្នុងពេលឆាប់ៗនេះ។

ប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaagiin Khurelsukh បានសម្តែងនូវជំនឿ ជាក់ថា ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋ លឿង គឿង ប្រជាជនវៀតណាម នឹងបន្តសរសេរទំព័រប្រវត្តិសាស្ត្រដ៏រុងរឿង និងសម្រេចបានការអភិវឌ្ឍន៍យ៉ាងឆាប់ រហ័សក្នុងតំបន់ និងលើពិភពលោក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។

Top