• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកបញ្ជាក់ពីការប្តេជ្ញាចិត្តរយៈពេលយូរវែងរបស់ខ្លួនជាមួយអាស៊ាន


រដ្ឋ​មន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo (រូបថត៖  AFP/TTXVN)
 

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃទី ១១ ខែកញ្ញា ដោយបញ្ជាក់ពីការប្តេជ្ញាក្នុងរយៈពេលយូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។ 
 
លោក Mike Pompeo បានបញ្ជាក់ថាសហរដ្ឋអាមេរិកគឺជាមិត្តដ៏យូរអង្វែងរបស់  បណ្តាប្រទេសមាជិកអាស៊ាន ហើយរូបលោកផ្ទាល់ខ្លួនក៏បានបញ្ជាក់សារជាថ្មីម្តងទៀតនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតួនាទីរបស់អាស៊ាននៅក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកផងដែរ។
 
ទន្ទឹមនឹងនេះដែរ លោក Mike Pompeo បានបញ្ជាក់ថា សហរដ្ឋអាមេរិកប្រកៀកស្មាគ្នាជាមួយដៃគូអាស៊ានក្នុងការគោរពយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់និងការគោរពអធិបតេយ្យភាពនៅសមុទ្រខាងកើតព្រមទាំងបានអះអាងទៀតថា សហរដ្ឋ អាមេរិកគាំទ្រចំពោះកំណើនសេដ្ឋកិច្ចបើកចំហនិងដោយផ្អែកលើច្បាប់ ដែលផ្ទុយយ៉ាងស្រឡះពីសកម្មភាពអាជីវកម្មមិនច្បាស់លាស់របស់ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចិន។ លោក Pompeo បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអាស៊ានក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 ក៏ដូចជាក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្នុងតំបន់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top