• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសកលស្តីពី កូវីដ-១៩ នៅសប្តាហ៍ក្រោយ

នៅថ្ងៃទី ១៧ ខែកញ្ញា សេតវិមានបានប្រកាសថា ខ្លួននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសកលស្តីពីជំងឺកូវីដ-១៩ នៅសប្តាហ៍ក្រោយ ដើម្បីស្វែងរកការជំរុញកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងបង្ការនៅជុំវិញពិភពលោក។

បញ្ជូនអ្នកជំងឺកូវីដ -១៩ ទៅមន្ទីរពេទ្យនៅប្រេតូរីយ៉ាអាហ្វ្រិកខាងត្បូង (រូបថត៖ AFP/TTXVN)


កិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅតាមអ៊ិនធឺរណែតនៅថ្ងៃទី ២២ ខែកញ្ញា ដែលជាពេលដូចគ្នាទៅនឹងមហាសន្និបាតអង្គការ សហប្រជាជាតិ។ រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden គ្រោងទិញវ៉ាក់សាំងរាប់រយលាន ដូសបន្ថែមទៀតដើម្បីជួយដល់ប្រទេសនានា ហើយនៅក្នុងកិច្ចប្រជំទំនងជានឹងជំរុញឱ្យប្រទេសដទៃទៀតធ្វើដូចគ្នាផងដែរ។

ព័ត៌មានខាងលើបានប្រព្រឹត្តទៅក្នុងពេលដែលអាមេរិកកំពុងរង សម្ពាធដើម្បីជួយពន្លឿនការគ្របដណ្តប់ការចាក់វ៉ាក់សាំងជាសកល។ រហូតមកដល់បច្ចុប្បន្ន សហរដ្ឋ អាមេរិកបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ១៤០ លានដូស ដល់ប្រទេសជាច្រើន ហើយនឹងខិតខំផ្តល់ប្រមាណ ៥០០ លានដូសនៅឆ្នាំនេះនិងឆ្នាំក្រោយ។ ថ្វីត្បិតដូច្នេះក៏ដោយ អ្នកជំនាញរំពឹងថា រដ្ឋបាលប្រធានាធិបតី Joe Biden មិនត្រឹមតែបង្កើនជំនួយជាវ៉ាក់សាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ការផលិតវ៉ាក់សាំងនៅទូទាំងពិភពលោកទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top