• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកចេញសេចក្តីប្រកាសព័ត៌មានអបអរសាទរអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងនាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ុង

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ភាគីសហរដ្ឋអាមេរិកបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ដែលត្រូវបានកសាងឡើងដោយផ្អែកលើចំណងមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួមអស់រយៈពេលជាងបីទសវត្សរ៍កន្លងមក។

រូបថត៖ VNA

ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៧ ខែមេសា បានចេញសេចក្តីប្រកាសព័ត៌មានអបអរសាទរចំពោះលោក តូ ឡឹម អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ ព្រមទាំងអបអរសាទរចំពោះលោក ឡេ​ មិញហ៊ុង សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈ កម្មាធិការចាត់តាំងមជ្ឈិម ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ភាគីសហរដ្ឋអាមេរិកបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ដែលត្រូវបាន
កសាងឡើងដោយផ្អែកលើចំណងមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួមអស់រយៈពេលជាងបីទសវត្សរ៍កន្លងមក។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់វៀតណាមក្នុងការជំរុញវិបុលភាពសេដ្ឋកិច្ច ការពង្រីកការជួបប្រាស្រ័យរវាងប្រជាជន ក៏ដូចជាការសម្របសម្រួលជំរុញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។

ភាគីសហរដ្ឋអាមេរិកក៏បានបង្ហាញពីបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ុង និងរដ្ឋាភិបាលវៀតណាម ដើម្បីជំរុញសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាបន្តធ្វើឱ្យប្រទេសទាំងពីរកាន់តែមានសុវត្ថិភាព រឹងមាំ និងវិបុលភាពជាងមុន៕

តាម​ /vovworld.vn/km-KH

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

ក្នុងឱកាសដែលសមមិត្ត តូ ឡឹម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ; សមមិត្ត ឡេ មិញហ៊ុង ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី; សមមិត្ត ជិន ថាញ់មិន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា ថ្នាក់ដឹកនាំនៃប្រទេសឡាវ ចិន កម្ពុជា គុយបា រុស្ស៊ី និងឥណ្ឌា បានផ្ញើសារទូរលេខនិងលិខិតអបអរសាទរ។

Top