• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

AMRO៖ វៀតណាមឆ្លើយតបបានយ៉ាង​ល្អចំពោះវិបត្តិសេដ្ឋកិច្ច

របាយការណ៍ប្រចាំឆ្នាំស្តីពីយថាទស្សន៍សេដ្ឋកិច្ចតំបន់អាស៊ាន+៣ (AREO) ឆ្នាំ២០២៦ បានសង្កត់ធ្ងន់ថា វៀតណាមកំពុងសម្របខ្លួនបានយ៉ាង​ល្អទៅនឹងការប្រែប្រួលក្នុងតំបន់និងពិភពលោក ដោយធ្វើសមាហរណកម្មយ៉ាងឆាប់រហ័សទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងកំពុងលេចចេញជាគោលដៅឈានមុខគេសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI)។

រូបថត៖ VNA

របាយការណ៍នេះត្រូវបាន​ប្រកាសនៅក្នុងសន្និសីទសារព័ត៌មានរបស់ការិយាល័យ​ស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ ដែលរួមមានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូទាំងបីគឺ ចិន ជប៉ុន និងកូរ៉េខាងត្បូង (AMRO)។ នៅក្នុងព្រឹត្តិការណ៍នេះ នៅថ្ងៃទី ៦ ខែមេសា លោក ដុង ហេ ប្រធានសេដ្ឋវិទូរបស់ AMRO បានបញ្ជាក់ថា វៀតណាមបានដោះស្រាយយ៉ាងល្អនូវ​វិបត្តិពន្ធគយកាលពីឆ្នាំមុនហើយរំពឹងថា វៀតណាមនឹងបន្តក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅក្នុងតំបន់នៅឆ្នាំ ២០២៦។

របាយការណ៍ AREO ព្យាករណ៍ថា កំណើន GRDP ពិតប្រាកដរបស់វៀតណាមនឹងមានចំនួន ៧,៤​% ក្នុងឆ្នាំ ២០២៦ និង ៧,១​% ក្នុងឆ្នាំ ២០២៧។ អតិផរណាសរុបរបស់វៀតណាមត្រូវបានព្យាករចំនួន ៣,៨% ក្នុងឆ្នាំ ២០២៦ និង ៣,៤​% ក្នុងឆ្នាំ ២០២៧។ យោងតាមលោក ដុង ហេ ទោះបីជាការព្យាករណ៍សម្រាប់អត្រាកំណើនសេដ្ឋកិច្ចរបស់វៀតណាមទាបជាង ៨% កាលពីឆ្នាំមុនក៏ដោយ លោកនៅតែរំពឹងទុក​លើភាពធន់ និងសមត្ថភាពរបស់​វៀតណាម​៕​

តាម​ //vovworld.vn/km-KH

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

ក្នុងឱកាសដែលសមមិត្ត តូ ឡឹម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ; សមមិត្ត ឡេ មិញហ៊ុង ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី; សមមិត្ត ជិន ថាញ់មិន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា ថ្នាក់ដឹកនាំនៃប្រទេសឡាវ ចិន កម្ពុជា គុយបា រុស្ស៊ី និងឥណ្ឌា បានផ្ញើសារទូរលេខនិងលិខិតអបអរសាទរ។

Top