• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហភាពអឺរ៉ុបប្តេជ្ញាបន្តគាំទ្រផ្នែកហិរញ្ញវត្ថុនិងយោធាដល់អ៊ុយក្រែន

មេដឹកនាំសហភាពអឺរ៉ុប (EU) នាថ្ងៃទី១៦ ខែតុលា បានសន្យាថានឹងបន្តគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធាដល់អ៊ុយក្រែន ខណៈពេលដែលបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ដំណើរការចូលជាសមាជិកសហភាពអឺរ៉ុបរបស់ប្រទេសនេះ។
ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ (រូបថត៖ AA/VNA)

ថ្លែងទៅកាន់អ្នកសារព័ត៌មានរួមជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលបានចូលរួមនៅថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល (បែលហ្ស៊ិក) និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបត្រូវតែបង្កើនការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន និងដាក់សម្ពាធបន្ថែមទៀតលើរុស្ស៊ីដើម្បីនាំទីក្រុងមូស្គូមកកាន់តុចរចា។

លោក Antonio Costa និងលោកស្រី Ursula von der Leyen ក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន ដោយស្វាគមន៍ចំពោះការបើកបញ្ហាចរចាថ្មីពីរ។ លោកស្រី Ursula von der Leyen បានថ្លែងថា គោលដៅគឺដើម្បីបើកបញ្ហាចរចាពីរឈុតចុងក្រោយនៅចុងឆ្នាំនេះ ខណៈដែលលោក Volodymyr Zelensky បានសន្យាថានឹងបន្តអនុវត្តកំណែទម្រង់ចាំបាច់។

មេដឹកនាំសហភាពអឺរ៉ុបក៏បានពិភាក្សាអំពីតម្រូវការហិរញ្ញវត្ថុ និងយោធារបស់អ៊ុយក្រែនសម្រាប់រយៈពេលឆ្នាំ២០២៦-២០២៧៕

តាម​ vovworld.vn/km-KH

ប្រធានាធិបតីសហព័ន្ធស្វីសចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម

ប្រធានាធិបតីសហព័ន្ធស្វីសចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម

នាព្រឹកថ្ងៃទី១៧ ខែតុលា ប្រធានាធិបតីសហព័ន្ធស្វីសលោក Guy Parmelin និងភរិយា លោកស្រី Caroline Parmelin រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ស្វីស បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅវៀតណាម គឺថ្ងៃទី១៧ និង១៨ ខែតុលា តាមការអញ្ជើញរបស់អគ្គលេខាបក្សប្រធានរដ្ឋលោកតូ ឡឹមនិងភរិយា។

Top