របាយការណ៍នៅវេទិការបានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជាក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៤ សម្រេចបាន ៦,៨ ពាន់លានដុល្លារ អាមេរិក កើនឡើង ១៤,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយត្រូវបាន គេរំពឹងថានឹងសម្រេចបានកម្រិត ១០ ពាន់លានដុល្លារសម្រាប់ទូទាំងឆ្នាំ។ ក្នុងពេល ជាមួយគ្នានោះ ទំហំពាណិជ្ជកម្មវៀតណាម-ឡាវមានកំណើនស្ថិរភាព ដោយសម្រេច បាន ១,៦៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣។ វៀតណាមបច្ចុប្បន្នស្ថិតក្នុងចំណោមប្រទេសវិនិយោគឈានមុខគេនៅកម្ពុជា និងឡាវ ជាមួយនឹងគម្រោងវិនិ យោគចំនួន ២០៥ នៅកម្ពុជា (តម្លៃសរុបប្រហែល ២,៩៥ ពាន់លានដុល្លារអាមេរិក)៕