នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Thua Thien - Hue ប្រធានរដ្ឋសភា លោក Tran Thanh Man និងគណៈប្រតិភូអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋនាយឧត្តមសេនីយ៍ Le Duc Anh និងនាយឧត្តមសេនីយ៍ Nguyen Chi Thanh។
ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញអុជធូបនៅអាគ៌ាវប្បធម៌ នាយឧត្តមសេនីយ៍ Le Duc Anh (រូបភាព៖ រដ្ឋសភា)
នៅបរិវេណអាគារវប្បធម៌និងបណ្ណាល័យនាយឧត្តមសេនីយ៍
Le
Duc Anh (ឃុំ Loc An ស្រុក Phu Loc) ប្រធានរដ្ឋសភានិងគណៈប្រតិភូអញ្ជើញអុជធូបនិងដាក់ផ្កាគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋ
នាយឧត្តមសេនីយ៍ Le Duc Anh - ជាថ្នាក់ដឹកនាំដ៏មានកិត្យានុភាពរបស់បក្ស
រដ្ឋ ជាឧត្តមសេនីយដ៏ឈ្លាសវៃ និងជាកូនប្រុសដ៏ឆ្នើមនៃទឹកដីខេត្ត Thua Thien -
Hue។
អញ្ជើញកត់ត្រាសៀវភៅភ្ញៀវនៅទីនេះ
ប្រធានរដ្ឋសភាលោក Tran Thanh Man បានជូនពរខេត្ត Thua Thien
Hue - ស្រុកកំណើតរបស់នាយឧត្តមសេនីយ៍ Le Duc Anh ដែលនឹងក្លាយជាទីក្រុងចំណុះមជ្ឈិម ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥។ ប្រជាជន
Hue កាន់តែមានភាពប្រសើរឡើងទាំងផ្នែកសម្ភារៈនិងស្មារតី។
នាព្រឹកថ្ងៃដដែល
(ថ្ងៃទី ២៩ ធ្នូ) ប្រធានរដ្ឋសភា
និងក្រុមការងារក៏បានអញ្ជើញអុជធូបនៅសារមន្ទីរនាយឧត្តមសេនីយ៍ Nguyen Chi
Thanh នៅសង្កាត់ Thuan Hoa ទីក្រុង Hue;
អញ្ជើញទៅសួរសុខទុក្ខគ្រួសារយុទ្ធជនពិការមួយចំនួននៅទីក្រុង Hue៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម