• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បញ្ជាក់ពីឋានៈរបស់វៀតណាមក្នុងលំហូរនៃសម័យកាល

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំ ២០២៥ ប្រធានរដ្ឋ លោក លឿង គឿង បានចែករំលែកជាមួយសារព័ត៌មានអំពីសមិទ្ធិផលទាំងនេះក្នុងសកម្មភាពកំណែទម្រង់ប្រព័ន្ធច្បាប់ កិច្ចការបរទេស និងភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី។
ប្រធានរដ្ឋវៀតណាម លោក លឿង គឿង (រូបថត៖  Lâm Khánh - TTXVN)  

 

ឆ្នាំ ២០២៤ នឹងកត់សម្គាល់នូវព្រឹត្ដិការណ៍សំខាន់ៗជាច្រើនក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ បង្កើតនូវមូលដ្ឋានដ៏សំខាន់មួយសម្រាប់ប្រទេសទាំងមូលក្នុងការឈានទៅមុខ ពន្លឿនល្បឿនសម្រាប់សម្រេចគោលដៅដែលបានដាក់ចេញ និងរឹងមាំ ឈានចូលយុគសម័យថ្មី។ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំ ២០២៥ ប្រធានរដ្ឋ លោក លឿងគឿង បានចែករំលែកជាមួយសារព័ត៌មានអំពីសមិទ្ធិផលទាំងនេះក្នុងសកម្មភាពកំណែទម្រង់ប្រព័ន្ធច្បាប់ កិច្ចការបរទេស និងភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី។

ទាក់ទិននឹងការរួមវិភាគទាននៃកិច្ចការកំណែទម្រង់ប្រព័ន្ធច្បាប់ ក្នុងចំណោមសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម លោកប្រធានរដ្ឋបានចាត់ទុកថា ក្នុងដំណើរការកសាងរដ្ឋនីតិរដ្ឋសង្គមនិយមនៅវៀតណាម កិច្ចការកំណែទម្រង់ប្រព័ន្ធច្បាប់ត្រូវតែលើកកម្ពស់ពេញលេញសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន  ការពារសិទ្ធិមនុស្សនិងសិទ្ធិពលរដ្ឋ។   កសាងការយល់ដឹង និងរបៀបរស់នៅដែលគោរពរដ្ឋធម្មនុញ្ញនិងច្បាប់នៅក្នុងសង្គម។

អញ្ជើញចែករំលែកអំពីសមិទ្ធិផលនៃសកម្មភាពកិច្ចការបរទេសឆ្នាំ ២០២៤ និងទិសដៅការងារកិច្ចការបរទេសឆ្នាំ ២០២៥ លោកប្រធានរដ្ឋ លឿង គឿង បានចាត់ទុកថា កិច្ចការបរទេសនិងការទូតរបស់វៀតណាមបន្តអះអាងនូវតួនាទីត្រួសត្រាយរបស់ខ្លួន រួមចំណែកបង្កើតនិងរក្សាបរិយាកាសសន្តិភាព ស្ថិរភាព ឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដី; បម្រើការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនិងលើកកំពស់ឋានៈថ្មីនិងកិត្យានុភាពរបស់ប្រទេសជាតិ។

អំពីភារកិច្ចសំខាន់ៗដើម្បីការពារមាតុភូមិក្នុងស្ថានភាពថ្មី លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃស្ថានភាពបច្ចុប្បន្ន វៀតណាមត្រូវប្រកាន់ខ្ជាប់នូវគោលដៅឯករាជ្យជាតិ និងសង្គមនិយម ព្រមទាំងបង្កើនដោយឥតឈប់ឈរកម្លាំងពលំរបស់ប្រទេសជាតិទាំងមូល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នឹងមានដំណើរការផ្លាស់ប្តូរទៅជាមធ្យោបាយដឹកជញ្ជូនពណ៌បៃតងយ៉ាងឆាប់ៗ

នឹងមានដំណើរការផ្លាស់ប្តូរទៅជាមធ្យោបាយដឹកជញ្ជូនពណ៌បៃតងយ៉ាងឆាប់ៗ

នារសៀលថ្ងៃទី ២ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នមួយចំនួន ដោយស្តាប់របាយការណ៍ស្តីពីសំណើរនូវគោលនយោបាយលើកទឹកចិត្តដល់ការផលិត និងប្រើប្រាស់យានយន្តអគ្គិសនីនៅវៀតណាម។

Top