ក្រុមភ្ញៀវទេសចរដំបូងក្នុងឆ្នាំ២០២៥ មកទស្សនាទីក្រុង Hoi An ខេត្ត Quang Nam។ រូបថត៖ Đoàn Hữu Trung - TTXVN
ពេលមកដល់ទីក្រុងភ្លាម គណៈប្រតិភូអញ្ជើញទស្សនាការសម្តែងឧបករណ៍ភ្លេងប្រពៃណី រីករាយជាមួយពិធីពិសារទឹកតែ និងឃើញការសរសេរអក្សរផ្ចង់ជូនពរឆ្នាំថ្មី។
ក៏នាព្រឹកថ្ងៃទី១ ខែមករា មន្ទីរទេសចរណ៍ខេត្ត Lao Cai បានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាននិងផ្នែកផ្លូវដែក ដើម្បីស្វាគមន៍ក្រុមភ្ញៀវទេសចរណ៍ដើមដំបូង ដែលមកកាន់ខេត្តតាមរថភ្លើង។ ក្រុមទេសចរណ៍នេះរួមមានអ្នកដំណើរជាង ៤០០ នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិ ៣០០ នាក់។ លោក Ha Van Thang ប្រធានមន្ទីរទេសចរណ៍ខេត្ត Lao Cai បានឲ្យដឹងថា៖ “យើងសង្ឃឹមថា តាមរយៈការស្វាគមន៍ភ្ញៀវទេសចរនៅថ្ងៃដំបូងនៃឆ្នាំនេះ យើងនឹងរួមចំណែកលើកកម្ពស់រូបភាពវប្បធម៌និងទេសចរណ៍របស់ Lao Cai ឈានចូលឆ្នាំថ្មីពោរពេញទៅដោយភាពរុងរឿង ហើយគុណភាពសេវាកម្មត្រូវបានកែលំអរជាមួយនឹងផលិតផលថ្មីៗ និងប្លែកៗជាច្រើន”។
នាព្រឹកនេះផងដែរ គណៈកម្មាធិការគ្រប់គ្រងឧទ្យានជាតិ Phong Nha-Ke Bang បានរៀបចំពិធីស្វាគមន៍ភ្ញៀវដើមដំបូងដែលបានមកទស្សនាបេតិកភណ្ឌធម្មជាតិពិភពលោក Phong Nha-Ke Bang ក្នុងឆ្នាំ ២០២៥។ ភ្ញៀវចំនួន ៦៦ នាក់បាននាំសំណាងមកជូនក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៣៦ នាក់ និងភ្ញៀវជាតិចំនួន ៣០ នាក់៕