តំណាងថ្នាក់ដឹកនាំទីក្រុងហូជីមិញជូនផ្កាអបអរសាទរគណៈកម្មការរៀបចំវេទិកា។ (រូបថត៖ VNA)
វេទិកានេះគឺសំដៅជំរុញការស្រាវជ្រាវវិនិយោគ ពន្លឿនកិច្ចសន្យាសហប្រតិបត្តិការលើវិស័យផលិតកម្ម អាជីវកម្ម សេវាកម្មដែលជាវិស័យជាប្រៀបខ្លាំងរបស់ប្រទេសវៀតណាម កម្ពុជា និងឡាវ រួមចំណែកក្នុងការអភិវឌ្ឍនៃប្រទេសនីមួយៗ ព្រមទាំងរួមចំណែក ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រទេស ទាំងបី វៀតណាម កម្ពុជា និងឡាវផងដែរ។
របាយការណ៍នៅវេទិការបានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជាក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៤ សម្រេចបាន ៦,៨ ពាន់លានដុល្លារ អាមេរិក កើនឡើង ១៤,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយត្រូវបាន គេរំពឹងថានឹងសម្រេចបានកម្រិត ១០ ពាន់លានដុល្លារសម្រាប់ទូទាំងឆ្នាំ។ ក្នុងពេល ជាមួយគ្នានោះ ទំហំពាណិជ្ជកម្មវៀតណាម-ឡាវមានកំណើនស្ថិរភាព ដោយសម្រេច បាន ១,៦៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣។ វៀតណាមបច្ចុប្បន្នស្ថិតក្នុងចំណោមប្រទេសវិនិយោគឈានមុខគេនៅកម្ពុជា និងឡាវ ជាមួយនឹងគម្រោងវិនិ យោគចំនួន ២០៥ នៅកម្ពុជា (តម្លៃសរុបប្រហែល ២,៩៥ ពាន់លានដុល្លារអាមេរិក)៕