បើតាមមន្ត្រីក្រសួងខាងលើ អាជ្ញាធរនឹងធ្វើការវិភាគទិន្នន័យក្នុងប្រអប់ខ្មៅទាំងពីរ ដើម្បីជួយស្រាវជ្រាវរកមូលហេតុនៃគ្រោះថ្នាក់នេះ។
ហេតុការណ៍ធ្លាក់យន្តហោះ Jeju Air នៅទីក្រុង Muan ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤ (រូបថត៖ THX/TTXVN)
នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ម៉ោងក្នុងស្រុក
ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េខាងត្បូង បានឲ្យដឹងថា
អង្គភាពស៊ើបអង្កេតបានរកឃើញប្រអប់ខ្មៅចំនួន ២ ពីយន្តហោះដែលបានធ្លាក់នៅព្រឹកថ្ងៃដដែល
(ថ្ងៃទី ២៩ ខែធ្នូ) នៅអាកាសយានដ្ឋានអន្តរជាតិ Muan ភាគខាងត្បូង
ខេត្ត Jeolla នៃប្រទេសនេះ។ បើតាមមន្ត្រីក្រសួងខាងលើ
អាជ្ញាធរនឹងធ្វើការវិភាគទិន្នន័យក្នុងប្រអប់ខ្មៅទាំងពីរ
ដើម្បីជួយស្រាវជ្រាវរកមូលហេតុនៃគ្រោះថ្នាក់នេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់
ចំនួនមនុស្សស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះដ៏អាក្រក់នេះ បានកើនឡើងដល់ ១៧៩
នាក់ហើយ។ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ
បានប្រកាសបិទផ្លូវរត់នៅអាកាសយានដ្ឋាន Muan រហូតដល់ម៉ោង
៥:០០ ព្រឹក ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ម៉ោងក្នុងស្រុក ដើម្បីបម្រើការស៊ើបអង្កេត។
ទីភ្នាក់ងារពន្លត់អគ្គីភ័យជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា
នៅពេលដែលយន្តហោះជួបឧបទ្ទវហេតុ បានដឹកអ្នកដំណើរចំនួន ១៨១ នាក់ រួមទាំងសមាជិកនាវិក ៦
នាក់ផងដែរ។ មនុស្សពីរនាក់ត្រូវបានសង្គ្រោះ។ យន្ត ហោះខាងលើរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ជាយន្តហោះប្រភេទ Boeing ៧៣៧-៨០០
ដែលចេញដំណើរពីទីក្រុងបាងកក (ប្រទេសថៃ) ទៅកាន់អាកាសយានដ្ឋាន Muan នៅព្រឹកនេះ (២៩ ធ្នូ)។ អ្នកដំណើរភាគច្រើនជាជនជាតិកូរ៉េខាងត្បូង (១៧៣នាក់)
និងមានពលរដ្ឋថៃ ២នាក់។ អាជ្ញាធរកំពុងបន្តស្វែងរកសាកសពយ៉ាងសកម្ម
និងបានកំណត់អត្តសញ្ញាណជនរងគ្រោះ២២នាក់៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម