• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសបរទេសជាច្រើនចង់វិនិយោគនៅវៀតណាម ដើម្បីទាញយកផលប្រយោជន៍ពី EVFTA

ការស្ទង់មតិនេះពិនិត្យលើយោបល់របស់ធុរកិច្ចលើការធ្វើអាជីវកម្មនៅអាស៊ីអាគ្នេយ៍ ដោយផ្តោតជាពិសេសលើពាណិជ្ជកម្ម ឌីជីថលភាវូបនីយកម្ម និងការអភិវឌ្ឍនិរន្តរភាព។
  ផលិតគ្រឿងបន្លាស់អេឡិចត្រូនិច (រូបថត៖ TTXVN)  
 

បច្ចុប្បន្ននេះ មានក្រុមហ៊ុនឥណ្ឌាចំនួន ២១% ដែលមានបំណង ឬគ្រោងនឹងបង្កើតប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ដែលមានផែនការពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសវៀតណាមក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ ក្រៅពីនោះ សហគ្រាសចិនចំនួន ២៦% នៅវៀតណាម ក៏មានបំណងផ្តល់អាទិភាពដល់កំណើននៅទីនេះផងដែរ។

ទាំងនេះគឺជាលទ្ធផលមួយចំនួនដែលបានមកពីការស្ទង់មតិ “HSBC Navigator: Highlights of Southeast Asia” ដែលធ្វើឡើងដោយ HSBC ជាមួយនឹងក្រុមហ៊ុនជាង ១.៥០០ មកពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ៦ នៅលើពិភពលោក (រួមមានចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក) ដែលកំពុងមានប្រតិបត្តិការ ឬមានគម្រោងប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍នាពេលអនាគត។ ការស្ទង់មតិនេះពិនិត្យលើយោបល់របស់ធុរកិច្ចលើការធ្វើអាជីវកម្មនៅអាស៊ីអាគ្នេយ៍ ដោយផ្តោតជាពិសេសលើពាណិជ្ជកម្ម ឌីជីថលភាវូបនីយកម្ម និងការអភិវឌ្ឍនិរន្តរភាព។

បច្ចុប្បន្នមានក្រុមហ៊ុនឥណ្ឌាចំនួន ៣៩% ជ្រើសរើសវៀតណាមដោយសារតែហេដ្ឋារចនាសម្ព័ន្ធរបស់វៀតណាមមានការអភិវឌ្ឍ   ហើយចំនួន ៤៩% ដែលពេញចិត្តចំពោះការគាំទ្ររបស់រដ្ឋាភិបាល និងបរិយាកាសបទប្បញ្ញត្តិ; ក្រុមហ៊ុនអាមេរិកចំនួន ៣៦% បាននិយាយថា ទីផ្សារវៀតណាមទាក់ទាញពួកគេ ដោយសារតែមានឱកាសជាច្រើនដើម្បីសាកល្បង និងអភិវឌ្ឍផលិតផល/ដំណោះស្រាយថ្មី។

ជាពិសេស អ្នកចូលរួមការស្ទង់មតិរហូតដល់ទៅ ៤៩%   ដែលភាគច្រើនមកពីប្រទេសចិន ឥណ្ឌា និងសហរដ្ឋអាមេរិក ចង់ ទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA) ដើម្បីពង្រឹង និងគាំទ្រសកម្មភាពពាណិជ្ជកម្មរបស់ពួកគេជាមួយតំបន់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top