• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសចំនួន៧៩ចូលរួមផ្សារណាត់ម៉ាស៊ីននិងវត្ថុធាតុដើមពីឈើវៀតណាម


 សហគ្រាសចំនួន៧៩ចូលរួមផ្សារណាត់ម៉ាស៊ីននិងវត្ថុធាតុដើមពីឈើវៀតណាម

ផ្សារណាត់គ្រឿងម៉ាស៊ីន និង​វត្ថុធាតុដើមពីឈើ​វៀតណាម​ (Woodmac Viet Nam – 2017) នឹង​បាន​រៀប​ចំឡើ​ង​ ចាប់​ពីថ្ងៃទី​២៣ ដល់​ថ្ងៃទី២៥ ខែសីហា ឆ្នាំ​២០១៧ ​នៅទីក្រុង Thu Dau Mot ខេត្ត Binh Duong ( ភា​គខាង​ត្បូង​វៀត​ណាម​)។ ផ្សារណាត់លើកនេះមានការចូ​លរួម របស់សហគ្រាសចំនួ​ន១០០ ដោយ​មាន៤២៩ស្តង់​ទំនិញ ហើយ​ក្នុងនោះ​មាន​សហគ្រាស​ចំនួន៧៩ មកពីប្រទេសនិ​ងតំបន់​ដែនដី​ជាច្រើន លើពិភពលោក  ដូចជា៖​ ចិន  អង់គ្លេស ​បារាំង…លៗ ក្នុងក្របខ័ណ្ឌផ្សារណាត់លើកនេះ​ បានប្រព្រឹត្ត​ទៅព្រឹត្តិការណ៍ចំនួន២គឺ៖​សិក្ខាសាលា៖” ចែក​​រំលែកបទ​ពិសោធន៍ លើកកំពស់ទិន្នផលលើ​គ្រប់វិស័យ ក្នុង​ផ្នែកកែច្នៃ​ឈើ”​ និងថ្នាក់​បំប៉ុនជំនាញ​អំពីការបែង​ចែកប្រភេទ​ ឈើដោយមានការណែនាំផ្ទាល់ ពីអ្នកជំនាញការមកពី​អាមេរិក៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top