• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍ជនវៀតណាមនៅក្រៅប្រទេសឆ្ពោះទៅជនរួមជាតិរងគ្រោះដោយទឹកជំនន់

មដៃជាមួយប្រជាជនទូទាំងប្រទេសឆ្ពោះទៅភាគខាងជើង អង្គការនានា និងសហគមន៍ ជនវៀតណាមនៅក្រៅប្រទេស បន្ត បើកការបរិច្ចាគ ដើម្បីជួយប្រជាជនភាគខាងជើងដែលកំពុងរងការខូចខាត ដោយសារព្យុះ ទីហ្វុង Yagi។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Dinh Ngoc Linh រួមជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូត និងទីភ្នាក់ងារតំណាងវៀតណាមប្រចាំនៅម៉ាឡេស៊ី បានបរិច្ចាគថវិកាជួយឧបត្ថម្ភជនរងគ្រោះ (រូបថត៖ TTXVN)

នៅក្នុងពិធីរៃអង្គាសនាថ្ងៃទី ១២ ខែកញ្ញា កម្មាភិបាលនិងនិយោជិតទាំងអស់នៃស្ថានទូត និងទីភ្នាក់ងារតំណាងវៀតណាមប្រចាំប្រទេសម៉ាឡេស៊ី បានចូលរួមចំណែកយ៉ាងតិចនូវប្រាក់បៀវត្សរ៍មួយថ្ងៃ ដោយចំនួនសរុបដែលប្រមូលបានចំនួន ៥.៧៩០ រីងហ្គីត (ជាង ១.៣០០ ដុល្លារអាមេរិក)។ សកម្មភាពបរិច្ចាគនឹងបន្តរហូតដល់ថ្ងៃទី ២១ ខែកញ្ញា។

ពីទីក្រុង Pretoria ស្ថានទូតវៀតណាមប្រចាំនៅអាហ្រ្វិកខាងត្បូងក៏បានប្រារព្ធពិធីរៃអង្គាសដើម្បីជួយឧបត្ថម្ភ និងជួយប្រជាជនរងផលវិបាកនៃព្យុះទីហ្វុង Yagi ផងដែរ។ កម្មាភិបាល និយោជិត ក៏ដូចជាក្រុមគ្រួសារ ដែលធ្វើការនៅស្ថានទូត និងភ្នាក់ងារតំណាងផ្សេងទៀត ក៏បានយល់ព្រមផ្តល់ប្រាក់បៀវត្សរ៍យ៉ាងតិចមួយថ្ងៃសម្រាប់មនុស្សម្នាក់ៗផងដែរ។ ស្ថានទូត វៀតណាមប្រចាំនៅអាហ្រ្វិកខាងត្បូង អំពាវនាវសហគមន៍វៀតណាមនៅអាហ្រ្វិកខាងត្បូង អាស្រ័យលើលក្ខខណ្ឌ និងសមត្ថភាពរបស់ខ្លួន បរិច្ចាគដើម្បីជួយឧបត្ថម្ភប្រជាជនក្នុងប្រទេស។

នៅសាធារណរដ្ឋឆេក សហព័ន្ធសមាគមជនវៀតណាមនៅអឺរ៉ុប សមាគម ជនវៀតណាមនៅសាធារណរដ្ឋឆេក និងសមាគមជនវៀតណាមនៅអឺរ៉ុបបានបើកការបរិច្ចាគ និងជំនួយហិរញ្ញវត្ថុសម្រាប់ប្រជាជននៅស្រុកកំណើត។ នៅប្រទេសអាល់ហ្សេរី ស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរីបានបើកដំណើរការ និងអំពាវនាវឱ្យមានការបរិច្ចាគដើម្បីចែករំលែកការលំបាក និងការបាត់បង់ជាមួយប្រជាជនវៀតណាមនៅក្នុងតំបន់ដែល រងផលប៉ះពាល់យ៉ាងខ្លាំងដោយគ្រោះមហន្តរាយធម្មជាតិ។ ប្រាក់ទាំងអស់ដែលបានរៃអង្គាស (ប្រហែល ៧៤០ដុល្លារ) នឹងត្រូវបានផ្ទេរយ៉ាងឆាប់រហ័សមកកាន់តំបន់រងគ្រោះ។

នៅប្រទេសអាល្លឺម៉ង់ ស្ថានទូតវៀតណាមប្រចាំនៅប្រទេសអាល្លឺម៉ង់បានកៀរគរកម្មាភិបាល និងនិយោជិតទាំងអស់របស់ស្ថានទូត និងនៅជាប់ស្ថានទូតឲ្យម្នាក់ៗចំណាយប្រាក់បៀវត្សរ៍ចំនួន៣ថ្ងៃ ដើម្បីផ្គត់ផ្គង់ដល់ជន រងគ្រោះដោយទឹកជំនន់។ ចំនួនទឹកប្រាក់សរុបដែលបានលើកឡើងគឺ ៣.៣៣០ អឺរ៉ូ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top