• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្ព័ន្ធភាពប៉ាស៊ីហ្វិកអំពាវនាវឲ្យប្រឆាំងនឹងលទ្ធិគាំពារនិយម


 អង្គប្រជុំ (រូបថតៈ AFP / VNA) 

 សន្និសីទកំពូលលើកទី ១៣ នៃសម្ព័ន្ធភាពប៉ាស៊ីហ្វិក (PA) រួមមានប្រទេស៖ ប៉េរូ ឈីលី កូឡុំប៊ី និងមិកស៊ីក បាន​បើក​នាថ្ងៃទី​ ២៣ កក្កដា នៅទីក្រុង​កំពង់ផែ  Puerto Vallarta ប្រទេសម៉ិក​ស៊ិក ដោយ​អំពាវ​នាវឲ្យ​បង្កើន​ការធ្វើ​សមាហរណកម្ម​ និងជំរុញពាណិជ្ជកម្មសេរី​ ក្នុងកាលៈទេសៈលទ្ធិគាំពារ​និយមកំ​ពុង​លេច​ចេញ។

ថ្លែង​មតិនៅទីនេះ ប្រធានាធិបតី ម៉ិកស៊ិកលោ​ក Enrique Peña Nieto បានសង្កត់ធ្ងន់ថា P​A គឺជា​រូប​សណ្ឋាន​គំរូមួយ​អំពីការ​ធ្វើសមាហរណកម្មតំបន់នៅលើពិភពលោក​ ដោយ​មាន​គៅល​បំណង​ជំរុញ​សមត្ថ​ភាព​ប្រកួ​តប្រជែង​ក្នុងតំបន់​ ជំនះពុះពារលើស្ថានភាពអសមភាព​សង្គម និង​បង្កើន​ចំណង​សាម្គី​ភាព​រវាង​បណ្ដាប្រទេស​ជាសមាជិក​។ នៅក្នុងសន្និសីទនេះ អង្គប្រជុំនឹង​បន្តពិភាក្សាអំពីបណ្ដាគោលដៅនៃចក្ខុវិស័យយុទ្ធសា​ស្រ្តឆ្នាំ 2030​ នៃប្លុកនេះ ដើម្បីទទួលបានការធ្វើសមាហរណ​កម្មសកលលោកខ្ពស់ជា​ង ហើយមាន​លក្ខណៈ​សកល​ជាង​ដែរ​ ដែលលើកលែងពន្ធ 100% ចំពោះទំ​និញចរាចរនៅក្នុងប្លុក​នេះ។​ PA ក៏ដាក់​ចេញនូវ​គោល​ដៅធ្វើពិពិធ​កម្មទំនាក់​ទំនង​ និងសហប្រតិបត្តិការជាមួយប្លុកសេដ្ឋកិ​ច្ចនៅលើពិភពលោក ដូច​ជាសហ​ភាពអឺរ៉ុប​(EU) ប្លុក​ទីផ្សារ​រួម ​អាមេរិកខាងត្បូង (Merco​sur) តំបន់អាស៊ីប៉ាស៊ីហ្វិក និង សមាគ​ម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អា​ស៊ាន​)​ ផង​ដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top