• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្ព័ន្ធក្រុមហ៊ុន Intel ប្តេជ្ញាចិត្តបន្តបណ្តាក់ទុនចូលប្រទេសវៀតណាម

សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិ Intel (សហរដ្ឋអាមេរិក) បានរៀបចំផែនការបន្តបណ្តាក់ទុនបន្ថែមទៀតដើម្បីពង្រីកផលិតកម្មនៅវៀតណាម។

ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះសម្ព័ន្ធក្រុមហ៊ុន Intel សម្រេចបានតម្លៃបា្រក់នាំចេញជាមធ្យមគឺ ៣,៦ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ (រូបថត៖ vtv.vn)


ព័ត៌មានខាងលើត្រូវបានចែករំលែកនៅក្នុងវេទិកាធុរកិច្ចទីក្រុងហូជីមិញ - សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៦ ខែសីហានៅទីក្រុង ហូជីមិញ។ Intel Products Vietnam មិនទាន់បានបង្ហើបពីចំនួនទឹកប្រាក់វិនិយោគនៅក្នុងរយៈពេលខាងមុខនោះទេ ប៉ុន្តែយោងតាមគណកម្មាធិការគ្រប់គ្រងបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញបានឲ្យដឹងថាកញ្ចប់វិនិយោគជាង ១ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលកន្លងទៅរបស់សម្ព័ន្ធក្រុមហ៊ុននេះ មិនទាន់សមស្របនឹងសក្កានុពលវិនិយោគឡើយ។ ដូច្នេះ ការបណ្ដាក់ទុនពង្រីកការវិនិយោគរបស់ Intel នាពេលខាងមុខគឺមានមូលដ្ឋានច្បាស់លាស់។

ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះសម្ព័ន្ធក្រុមហ៊ុន Intel សម្រេចបានតម្លៃបា្រក់នាំចេញជាមធ្យមគឺ ៣,៦ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសនៅថ្ងៃទី ៩ ខែមករាថា សហភាពអឺរ៉ុបនឹងផ្តល់ជំនួយមនុស្សធម៌ប្រមាណ ៦២០ លានអឺរ៉ូ (៧២២ លានដុល្លារ) សម្រាប់ស៊ីរី ក្នុងដំណាក់កាល ២០២៦ - ២០២៧ ដើម្បីឧបត្ថម្ភប្រទេសមជ្ឈិមបូព៌ានេះស្ថាបនាឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលអូសបន្លាយរយៈពេលជាងមួយទសវត្សរ៍។

Top