• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី១៦ បើកនៅព្រឹកនេះ

សម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី១៦ បានបើកនៅព្រឹកថ្ងៃទី១៧ ខែតុលា នៅអគាររដ្ឋសភា ក្នុងទីក្រុងហាណូយ។ សម័យប្រជុំនេះត្រូវបានរំពឹងថានឹងមានរយៈពេល ២៨ ថ្ងៃធ្វើការ (រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា) ដោយពិចារណា និងអនុម័តលើសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចំនួន ៤៣។

បើកសម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី១៦ (រូបថត៖ VNA)

ក្នុងចំណោមសេចក្តីព្រាងច្បាប់ដែលត្រូវបានលើកមកពិចារណានិងអនុម័ត មានសេចក្តីព្រាងច្បាប់មួយចំនួនគួរឱ្យកត់សម្គាល់ ដូចជា៖ ក្រមព្រហ្មទណ្ឌ (ធ្វើវិសោធនកម្ម) ក្រមនីតិវិធីព្រហ្មទណ្ឌ (ធ្វើវិសោធនកម្ម) ច្បាប់សន្តិសុខទិន្នន័យ ច្បាប់ដីធ្លី (ធ្វើវិសោធនកម្ម) ច្បាប់លំនៅដ្ឋាន (ធ្វើវិសោធនកម្ម) ច្បាប់អាជីវកម្មអចលនទ្រព្យ (ធ្វើវិសោធនកម្ម) ច្បាប់ស្តីពីការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ធានារ៉ាប់រងសង្គម ច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់មូលបត្រ...។

នៅក្នុងសម័យប្រជុំនេះ រដ្ឋសភាក៏បានពិចារណាលើរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គម និងថវិការដ្ឋសម្រាប់ឆ្នាំ២០២៦; រដ្ឋសភានឹងសម្រេចលើផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការប៉ាន់ប្រមាណថវិកា និងការបែងចែកថវិកាមជ្ឈិមសម្រាប់ឆ្នាំ២០២៧; ព្រមទាំងដំណើរការសកម្មភាពសួរដេញដោលនិងឆ្លើយសំណួរ ដេញដោលដែរ។ ជាពិសេស រដ្ឋសភាក៏នឹងពិចារណា និងសម្រេចលើគោលនយោបាយវិនិយោគលើកម្មវិធីគោលដៅជាតិសម្រាប់ដំណាក់កាល ២០២៦-២០៣៥ រួមជាមួយនឹងការសម្រេចចិត្តសំខាន់ៗជាច្រើនទៀតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាជន៕

តាម​ vovworld.vn/km-KH

ប្រធានាធិបតីសហព័ន្ធស្វីសចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម

ប្រធានាធិបតីសហព័ន្ធស្វីសចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម

នាព្រឹកថ្ងៃទី១៧ ខែតុលា ប្រធានាធិបតីសហព័ន្ធស្វីសលោក Guy Parmelin និងភរិយា លោកស្រី Caroline Parmelin រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ស្វីស បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅវៀតណាម គឺថ្ងៃទី១៧ និង១៨ ខែតុលា តាមការអញ្ជើញរបស់អគ្គលេខាបក្សប្រធានរដ្ឋលោកតូ ឡឹមនិងភរិយា។

Top