• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី១៩គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា


 សម័យប្រជុំលើកទី១៩គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើកសម័យប្រជុំលើកទី ១៩ ។ អង្គប្រជុំបានពិភាក្សាអំពីរបាយការណ៍លទ្ធផលឃ្លាំមើលលើការចញផ្សាយសេច ក្ដីសម្រេចចិត្តនិងសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជននៃបណ្ដាខេត្ត ទីក្រុងចំណុះមជ្ឈឹម ពិនិត្យមើលនិងអនុម័តលើសំណូមពរ​ចាត់តាំងឯកអគ្គរដ្ឋទូតវៀតណាម អាណត្តិ ២០១៧- ២០២០  នៅប្រទេសមួយចំនួន។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានបូកសរុបសម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៤ និងផ្តល់មតិជាលើកដំបូង ចំពោះការត្រៀមរៀបចំអោយសម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី ១៤ ពិនិត្យមើលនិងអនុម័តកម្មវិធីកិច្ចការបរទេស ឆ្នាំ២០១៨ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងខ្លឹមសារសំខាន់មួយចំនួនទៀត។ តាមគំរោង សម័យប្រជុំលើកទី ១៩ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងអូសបន្លាយដល់ថ្ងៃទី ១៤ ខែធ្នូឆ្នាំ​២០១៧៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Meiko Group ប្រទេសជប៉ុន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Meiko Group ប្រទេសជប៉ុន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាមមិនត្រឹមតែចង់ទទួលស្វាគមន៍រោងចក្រផលិតប៉ុណ្ណោះទេ ថែមទាំងចង់ធ្វើការជាមួយដៃគូដូចជា Meiko ដើម្បីធ្វើជាម្ចាស់លើបច្ចេកវិទ្យាជាបណ្ដើរៗ និងចូលរួមកាន់តែស៊ីជម្រៅនៅក្នុងដំណាក់កាលដែលមានតម្លៃខ្ពស់នៃខ្សែសង្វាក់តម្លៃស៊ឺមីកុងឌុចទ័រ និងអេឡិចត្រូនិកសកលទៀតផង។

Top