• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី១៣គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនឹងបើកនាថ្ងៃទី១១ កក្កដា

ទាក់ទិននឹងបញ្ហាសេដ្ឋកិច្ចសង្គម គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិចារណា និងសម្រេចលើគោលជំហរផ្លាស់ប្តូរគោលដៅប្រើប្រាស់ព្រៃឈើ ដីព្រៃ និងដីដាំស្រូវពី២រដូវឡើងទៅ នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនខាងជើង-ខាងត្បូងភាគខាងកើត ដំណាក់កាល២០២១-២០២៥។
  ទិដ្ឋភាពនៅសម័យប្រជុំមួយរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា។ (រូបថត៖ TTXVN)  

សម័យប្រជុំលើកទី១៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម នីតិកាលទី ១៥ នឹងបើកនៅថ្ងៃទី ១១ ខែកក្កដា ហើយបិទនៅថ្ងៃទី ១២ ខែកក្កដា។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបើកសម័យប្រជុំ ហើយរួមជាមួយអនុប្រធានរដ្ឋសភាដឹកនាំសម័យប្រជុំ។

ទាក់ទងនឹងការងារតាក់តែងច្បាប់ នៅសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិចារណា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីមុខងារ ភារកិច្ច អំណាច និងការរៀបចំរចនាសម្ព័ន្ធរបស់គណៈកម្មាធិការទទួលបន្ទុកការងារសមាជិករដ្ឋសភា។

ទាក់ទិននឹងបញ្ហាសេដ្ឋកិច្ចសង្គម គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិចារណា និងសម្រេចលើគោលជំហរផ្លាស់ប្តូរគោលដៅប្រើប្រាស់ព្រៃឈើ ដីព្រៃ និងដីដាំស្រូវពី២រដូវឡើងទៅ នៃគម្រោង សាងសង់ផ្លូវល្បឿនលឿនខាងជើង-ខាងត្បូងភាគខាងកើត ដំណាក់កាល២០២១-២០២៥។

ក្នុងសម័យប្រជុំនេះផងដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងធ្វើការបូកសរុបលទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី៣ ហើយផ្ដល់យោបល់ជាបឋមស្តីពីការត្រៀមរៀបចំសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី១៥៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ CMC ត្រូវតែជាកន្លែងប្រមូលផ្តុំ រីកសាយភាយវប្បធម៌និងបញ្ញា

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ CMC ត្រូវតែជាកន្លែងប្រមូលផ្តុំ រីកសាយភាយវប្បធម៌និងបញ្ញា

នារសៀលថ្ងៃទី១ មិថុនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ CMC Creative Space - CCS Ha Noi) ដែលជាព្រឹត្តិការណ៍មួយបង្ហាញពីរបត់យុទ្ធសាស្ត្រសម្រាប់អាជីវកម្ម CMC មិនត្រឹមតែលើទំហំវិនិយោគប៉ុណ្ណោះទេ ថែមទាំងក្នុងទិសដៅអភិវឌ្ឍរយៈពេលវែងទៀតផង។

Top