អញ្ជើញមកចូលរួមនិងថ្លែងមតិក្នុងពិធី លោក ត្រឹន វ៉ាន់ ក្វៀត ប្រធានគណៈកម្មការឃោសនាការ និងចលនាមហាជនមជ្ឈឹមបានសង្កត់ធ្ងន់ថា នៅក្នុងយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ យុវជនតែងតែកាន់តួនាទីសំខាន់និងមានទំនួលខុសត្រូវខ្ពស់។ នេះគឺជាកម្លាំងត្រួសត្រាយផ្លូវក្នុងការទទួលបានចំណេះដឹងថ្មីៗ ការធ្វើជាម្ចាស់លើវិទ្យាសាស្ត្រ និងបច្ចេក វិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល សហគ្រិនភាព និងការធ្វើសមាហរណកម្មអន្តរជាតិ...។ ដូច្នេះ កម្មាភិបាលនៃសម្ព័ន្ធយុវជនម្នាក់ៗ និងសមាជិក សម្ព័ន្ធយុវជនគ្រប់រូប ត្រូវតែជាម្ចាស់កម្មវត្ថុក្នុងការផ្សព្វផ្សាយតម្លៃល្អៗយ៉ាងសកម្ម រួមចំណែកដល់ការបង្កើតយុវជនជំនាន់ថ្មីដែលមាន “ទឹកចិត្តបរិសុទ្ធ គំនិតភ្លឺស្វាង និងមហិច្ឆតាធំធេង"។
នៅក្នុងព្រឹត្តិការណ៍នេះ លេខាទីមួយនៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ លោក ប៊ុយ ក្វាង ហ៊ុយ បានបញ្ជាក់យ៉ាងច្បាស់ថា នៅក្នុងអត្ថបទ "យុវជនជាមួយអនាគតប្រទេសជាតិ" អគ្គលេខាបក្ស លោកតូ ឡឹម បានផ្តាំផ្ញើយុវជនជំនាន់ក្រោយថា៖ "ស្នេហាជាតិក្នុងយុគសម័យថ្មីមិនត្រឹមតែត្រូវបានបង្ហាញតាមរយៈអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែបង្ហាញតាមរយៈចំណេះដឹង សមត្ថភាពក្នុងការធ្វើសកម្មភាព ស្មារតីនៃការដណ្តើមយកកម្ពស់ថ្មីនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងឆន្ទៈក្នុងការធ្វើជាម្ចាស់លើអនាគតប្រទេសជាតិ"។ ស្មារតីណែនាំនៅក្នុងអត្ថបទរបស់អគ្គលេខាបក្ស គឺជាទិសដៅដ៏សំខាន់មួយសម្រាប់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងយុវជនទូទាំងប្រទេស ខិតខំប្រឹងប្រែងហាត់ពត់លុតដុះ។
ឆ្នាំ២០២៦ គឺជាឆ្នាំអនុវត្តន៍សេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងជាឆ្នាំនៃការរៀបចំមហាសន្និបាតលើកទី ១៣ របស់សម្ព័ន្ធយុវជនសម្រាប់អាណត្តិឆ្នាំ ២០២៦ - ២០៣១។ គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនបានជ្រើសរើសប្រធានបទសម្រាប់ឆ្នាំ ២០២៦ ថា៖ “ច្នៃប្រឌិតយ៉ាងខ្លាំងក្លាវិធីសាស្រ្តធ្វើសកម្មភាពរបស់សម្ព័ន្ធយុវជន”៕







