• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមាជិកសភាត្រូវបម្រើនិងស្មោះត្រង់ចំពោះមាតុភូមិនិងប្រជាជន

លោកប្រធានរដ្ឋ Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅសង្កាត់ Dien Bien ខ័ណ្ឌ Ba Dinh។ (រូបថត៖ VNA)
 

នាយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នៅក្រុមលំនៅដ្ឋានលេខ៨ សង្កាត់ Dien Bien ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទយកមតិនិងទំនុកចិត្តរបស់ម្ចាស់ឆ្នោត នៅលំនៅដ្ឋានចំពោះបេក្ខជនឈរឈ្មោះជាសមាជិកសភានីតិកាលទី១៥ និងតំណាង ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១- ២០២៥ ក្នុងនោះមានការ យកមតិនិងទំនុកចិត្តចំពោះបេក្ខជនឈរឈ្មោះជាសមាជិកសភា គឺលោកប្រធានរដ្ឋ Nguyen Xuan Phuc។ ម្ចាស់ឆ្នោតសុទ្ធតែកោតសរសើរលោកប្រធានរដ្ឋ Nguyen Xuan Phuc ដោយមានការរួមវិភាគទានដ៏សំខាន់ៗចំពោះបុព្វហេតុបដិវត្តន៍របស់ ប្រទេសជាតិ។ អញ្ជើញថ្លែងទៅកាន់ម្ចាស់ឆ្នោត លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “សមាជិកសភាត្រូវតែបម្រើមាតុភូមិ បម្រើប្រជាជន ព្រមទាំងស្មោះត្រង់នឹង មាតុភូមិនិងប្រជាជនផងដែរ។ ខ្ញុំទើបនឹងបានស្បថកាលពីព្រឹកថ្ងៃនេះថា ក្រោមទង់ ក្រហមផ្កាយមាស នៅចំពោះមុខបងប្អូនជនរួមជាតិនិងម្ចាស់ឆ្នោតក្នុងទូទាំងប្រទេស សូមស្មោះត្រង់ជាដាច់ខាតចំពោះមាតុភូមិ ប្រជាជននិងរដ្ឋធម្មនុញ្ញ ដើម្បីការពារ កសាងមាតុប្រទេស។ កម្មាភិបាលធម្មតាម្នាក់ត្រូវធ្វើដូច្នេះដែរ ហើយកម្មាភិបាល ជាន់ខ្ពស់ម្នាក់កាន់តែជាងនេះទៅទៀត ត្រូវដាក់បុព្វហេតុរបស់ប្រជាជាតិជាចម្បង។ ទីពីរគឺ បន្តផ្សាភ្ជាប់ជាមួយប្រជាជននិងស្មោះត្រង់ចំពោះបុព្វហេតុនៃបក្សកុម្មុយនិស្ត វៀតណាម”។

លោកប្រធានរដ្ឋក៏បានសង្កត់ធ្ងន់ដែរថា សមាជិកសភានិងតំណាងក្រុមប្រឹក្សា ប្រជាជនម្នាក់ៗ ត្រូវខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ចូលរួមចំណែកលើកកំពស់ ជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីរបស់ប្រជាជន ជាពិសេសគឺបំផុសឡើង ស្មារតីបដិវត្តន៍ក្នុងប្រជាជន ដើម្បីឲ្យប្រជាជនជឿជាក់ទៅលើការដឹកនាំរបស់បក្ស រួមវិភាគទានដល់ការអភិវឌ្ឍប្រទេសជាតិ កសាងប្រទេសវៀតណាមខ្លាំងមាំមួន នៅឆ្នាំ២០៤៥។

នៅឯសន្និសីទ ម្ចាស់ឆ្នោតទាំង១០០%បានឯកភាពឧទ្ទេសនាមលោក Nguyen Xuan Phuc ឈរឈ្មោះជាសមាជិកសភានីតិកាលទី១៥៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top