• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សប្តាហ៍តន្ត្រីអន្តរជាតិ Hue ឆ្នាំ២០២៦៖ ក្បាច់របាំវប្បធម៌ចម្រុះពណ៌នៅតាមទន្លេ Huong

កាលពីរសៀលថ្ងៃទី២៥ ខែឧសភា គណៈកម្មការរៀបចំ Festival Hue ឆ្នាំ២០២៦ បានរៀបចំសន្និសីទសារព័ត៌មានដើម្បីប្រកាសពីសប្តាហ៍តន្ត្រីអន្តរជាតិ Hue ឆ្នាំ២០២៦។
សប្តាហ៍តន្ត្រីអន្តរជាតិ Hue ឆ្នាំ២០២៦ នាំមកនូវបរិយាកាសសិល្បៈដ៏រស់រវើក ដោយបង្ហាញពីវប្បធម៌ចម្រុះពណ៌តាមបណ្តោយទន្លេ Huong ដ៏រ៉ូមែនទិក។ (រូបថត៖ VOV)

ព្រឹត្តិការណ៍នេះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមិថុនា គឺជាចំណុចលេចធ្លោ នៃពិធីបុណ្យរដូវក្តៅ ក្នុងក្របខ័ណ្ឌ Festival Hue ឆ្នាំ២០២៦។ កម្មវិធីនេះ នាំមកនូវបរិយាកាសសិល្បៈដ៏រស់រវើក ដោយបង្ហាញពីវប្បធម៌ចម្រុះពណ៌តាមបណ្តោយទន្លេ Huong ដ៏រ៉ូមែនទិក។ សប្តាហ៍តន្ត្រីនេះ ទាក់ទាញការចូលរួមរបស់សិល្បករ និងក្រុមសិល្បៈល្បីៗជាច្រើនមកពីប្រទេសបារាំង អេស្ប៉ាញ អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងវៀតណាម។ លោក Tran Huu Thuy Giang អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hue និងជាប្រធានគណៈកម្មការរៀបចំ Festival Hue ឆ្នាំ២០២៦ បានឲ្យដឹងថា៖ “ព្រឹត្តិការណ៍តន្ត្រីក្នុងអំឡុងពេលសប្តាហ៍តន្ត្រីអន្តរជាតិ Hue ក្នុងក្របខ័ណ្ឌ Festival លើកនេះ មានលក្ខណៈសង្គមខ្ពស់។ នៅទីនេះ យើងមានការចូលរួមពីក្រុមមកពីកូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី អេស្ប៉ាញ បារាំង... លើសពីនេះ សម្រាប់អ្នកចម្រៀងក្នុងស្រុក គឺយើងក៏មានការគាំទ្រនិងការឧបត្ថម្ភពីអង្គភាពជាច្រើនផងដែរ ដូច្នេះយើងសង្ឃឹមថានឹងមានសប្តាហ៍តន្ត្រីដែលមានគុណភាពខ្ពស់ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៨ ខែមិថុនា”៕

តាម vovworld.vn/km-KH

CNN មានបំណងចង់បន្តនិទានរឿងរ៉ាវអំពី ប្រទេសវៀតណាមថ្មី

CNN មានបំណងចង់បន្តនិទានរឿងរ៉ាវអំពី “ប្រទេសវៀតណាមថ្មី”

អនុប្រធានប្រតិបត្តិនៃ CNN ក៏បានបញ្ជាក់ផងដែរថា CNN កំពុងយកចិត្តទុកដាក់ដល់ការស្រាវជ្រាវគំនិតសារព័ត៌មាន ខ្លឹមសារផ្សព្វផ្សាយ និងលទ្ធភាពអមដំណើរជាមួយវៀតណាមក្នុងដំណើរត្រៀមរៀបចំ APEC ២០២៧។

Top