សិក្ខាសាលាគឺជាផ្នែកមួយដ៏សំខាន់នៃការសិក្សា
សម្រាប់បម្រើឱ្យការពិនិត្យឡើងវិញនូវរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី
របស់វៀតណាម គាំទ្រដោយមជ្ឈមណ្ឌលវៀតណាម - អូស្ត្រាលី ដើម្បីវិភាគ
និងផ្តល់អនុសាសន៍គោលនយោបាយអំពីបញ្ហាអភិវឌ្ឍន៍សំខាន់ៗរបស់ប្រទេសជាតិ
រួមចំណែកដល់ការអភិវឌ្ឍជាក់ស្តែងរបស់វៀតណាម។ លោកបណ្ឌិត Dao Ngoc
Bau បណ្ឌិត្យ សភានយោបាយជាតិហូជីមិញបានឲ្យដឹងថា៖ “មានបញ្ហាមូលដ្ឋានចំនួន៣
ដែលជាឱកាសដ៏ធំសម្រាប់វៀតណាម។ នោះគឺជាការយល់ដឹងថ្មីនៃឧស្សាហូបនីយកម្ម ទំនើបកម្ម
និងគំរូនៃកំណើន និងការអភិវឌ្ឍនៃសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម។
ឱកាសទីពីរគឺជួយវៀតណាមបង្កើតឧស្សាហកម្មតភ្ជាប់ និងបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថល។
ទីបី វៀតណាមក៏អាចទាញយកផលប្រយោជន៍ពីគុណសម្បត្តិភូមិសាស្ត្ររបស់ខ្លួន វៀត
ណាមអាចបង្កើតជាប្រទេសតភ្ជាប់ជាមួយបណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសអាស៊ីបូព៌ា”។
លទ្ធផលស្រាវជ្រាវបានរួមចំណែក
ដល់ការបង្កើតសេចក្តីព្រាងរបាយការណ៍សង្ខេប រយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី
និងសេចក្តីព្រាងឯកសារដាក់ ជូនមហាសន្និបាតជាតិលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម៕






