• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទថ្នាក់រដ្ឋមន្ត្រីពាក់កណ្តាលអាណត្តិលើកទី១៨នៃចលនាមិនចូលបក្សសម្ព័ន្ធ

ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី៥និង៦ខែមេសានៅរដ្ឋធានីបាគូ ប្រទេស Azerbaijan (អាហែ្សបៃហ្សង់) បានប្រព្រឹត្តទៅសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ១៨ នៃចលនាមិនចូលបក្ស សម្ព័ន្ធ ក្រោមប្រធានបទ “ជម្រុញសន្តិភាពនិងស្ថិរភាពដើម្បីការអភិវឌ្ឍចីរភាព”។

អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Dang Dinh Quy អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងកិច្ចប្រជុំ

ចូលរួមក្នុងសន្និសីទនេះមានតំណាងមកពីប្រទេសសមាជិកចំនួន៦៩រួមទាំងតំណាងប្រទេសមួយចំនួនអង្គការ នានាក្នុងតំបន់ អ្នកសង្កេតការរបស់ចលនាមិនចូលបក្សសម្ព័ន្ធ ផងដែរ។ គណៈប្រតិភូវៀតណាមចូលរួមក្នុងសន្និសីទនេះ ដឹកនាំដោយអនុរដ្ឋមន្ត្រីការ បរទេសវៀតណាមលោក Dang Dinh Quy។

អញ្ជើញថ្លែងមតិនៅសន្និសីទ លោក Dang Dinh Quy បានសង្កត់ធ្ងន់ថា ចលនាមិនចូលបក្សសម្ព័ន្ធត្រូវដើរ​ឈាន​មុខក្នុងការជម្រុញសន្តិភាពនិងសន្តិសុខដោយឈរលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ​។ អនុរដ្ឋមន្ត្រីការបរទេស លោក Dang Dinh Quy បានអះអាងថា វៀតណាមគោរពនិងលើកកម្ពស់រាល់គោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ។ ស្តីពីបញ្ហាសមុទ្រខាងកើត វៀតណាមបានអំពាវនាវឲ្យប្រទេសទាំងអស់ អត់ធ្មត់ ដោះស្រាយជម្លោះដោយសន្តិវិធីឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រឆ្នាំ១៩៨២ គោរពនូវសេចក្តីថ្លែងការស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើតនិងទទួលបានឆាប់ៗនូវក្រមប្រតិបត្តិចាប់បង្ខំ និងមានសុពលភាពអំពីការប្រតិ បត្តិ​របស់ភាគីនានានៅសមុទ្រខាងកើត ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top