ព័ត៌មាន
សន្និសីទជំនាញអំពីអក្ខរកម្មឌីជីថល - រដ្ឋសភាឌីជីថល៖ ក្របខ័ណ្ឌចំណេះដឹង និងជំនាញឌីជីថលសម្រាប់រដ្ឋសភាសម័យទំនើប
សន្និសីទបានតភ្ជាប់តាមប្រព័ន្ធវីដេអូ ពីវិមានរដ្ឋសភា ទីក្រុងហាណូយ ទៅកាន់ខេត្តក្រុងចំនួន ៣៣ អង្គភាពចំនួន ១៤ នៃសវនកម្មរដ្ឋនៅតាមតំបន់នានា ដោយមានមនុស្សចំនួន ៦០០០ នាក់បានចូលរួម។ លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដឹកនាំសន្និសីទ។ អញ្ជើញចូលរួមក៏មានវត្តមានលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញផងដែរ។ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន ធ្វើជាប្រធានសន្និសីទ។
ថ្លែងសុន្ទរកថាបើកសន្និសីទ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា សន្និសីទនេះគឺសំដៅបំពាក់នូវចំណេះដឹងជំនាញ លើកកម្ពស់ការយល់ដឹង និងសកម្មភាពស្តីពីការផ្លាស់ប្តូរឌីជីថលសម្រាប់សមាជិកសភា កម្មាភិបាល មន្ត្រីរដ្ឋការ និងនិយោជិកទាំងអស់។
ថ្លែងសុន្ទរកថាដឹកនាំសន្និសីទនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យគណៈកម្មាធិការបក្សរដ្ឋសភា និងស្ថាប័នពាក់ព័ន្ធ ចេញផ្សាយឲ្យបានឆាប់នូវក្របខ័ណ្ឌចំណេះដឹង ជំនាញឌីជីថល សៀវភៅសិក្សា និងមេរៀនពន្យល់ បន្ទាប់ពីសន្និសីទនេះ។ នាពេលខាងមុខ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឲ្យធ្វើសុក្រិតប្រព័ន្ធច្បាប់សម្រាប់ការផ្លាស់ប្តូរឌីជីថលក្នុងជីវភាពសង្គម ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធឌីជីថលពេញលេញផងដែរ។
“ទិន្នន័យត្រូវតែត្រឹមត្រូវ ស្អាតស្អំ និងគ្រប់គ្រាន់ ខណៈដែលធនធានមនុស្សត្រូវតែមានចំណេះដឹង មានការបណ្តុះបណ្តាល ហើយត្រូវមានកម្លាំងវិជ្ជាជីវៈ កម្លាំងជំនាញសម្រាប់ការផ្លាស់ប្តូរឌីជីថល។ ត្រូវតែយកចិត្តទុកដាក់ដល់ធនធានមនុស្ស។ ជាចុងក្រោយ ត្រូវតែមានថវិកាវិនិយោគ ដើម្បីធានាឱ្យប្រព័ន្ធដំណើរការបាន រក្សាបាននូវប្រតិបត្តិការល្អ ហើយចាំបាច់ត្រូវធ្វើឲ្យប្រសើរឡើងទៀតផង ពីព្រោះវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមានការផ្លាស់ប្ដូរដោយឥតឈប់ឈរ។ ប្រសិនបើយើងឈប់ត្រឹមហ្នឹង យើងនឹងត្រូវទុកចោលនៅពីក្រោយ”៕