• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទជនវៀតណាមនៅឯបរទេសទូទាំងពិភពលោកលើកទី៤

សន្និសីទអំពីជនវៀតណាមនៅឯបរទេសទូទាំងពិភពលោក និងវេទិកាបញ្ញវន្តនិងអ្នកជំនាញវៀតណាមនៅបរទេស បានចាប់ផ្ដើមនាថ្ងៃទី ២១ សីហា នៅទីក្រុងហាណូយ។ សន្និសីទនេះអូសបន្លាយរហូតដល់ថ្ងៃទី២៤ ខែសីហា។
លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស (រូបថត៖ TTXVN)

សន្និសីទនេះប្រមូលផ្តុំគណៈប្រតិភូក្នុងប្រទេសនិងក្រៅប្រទេសចំនួន ៦០០ នាក់ ក្នុងនោះមានគណៈប្រតិភូវៀតណាមនៅបរទេសចំនួន៤០០នាក់ តំណាងឱ្យប្រជាជនវៀតណាមចំនួន៦លាននាក់នៅឯបរទេស។ ដោយមានប្រធានបទ ជនវៀតណាមនៅឯបរទេសរួមដៃគ្នាអនុវត្តសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិ សន្និសីទគឺជាវេទិកាផ្លាស់ប្តូរស៊ីជម្រៅរវាងអាជ្ញាធរ ក្រសួង ស្ថាប័នក្នុងប្រទេស  លើបញ្ហាសំខាន់ៗក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាខ្លឹមសារទាក់ទងនឹងសហគមន៍ជនវៀតណាមនៅបរទេស។ លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានមានប្រសាសន៍ថា៖ សន្និសីទនេះបានប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសជាតិមានតួនាទីនិងឋានៈផ្សេងមួយ  ហើយការយល់ដឹង និងការចូលរួមខុសៗគ្នាពីក្រសួង សាខា មូលដ្ឋាន និងប្រជាជន ក៏ផ្សេងផងដែរ។ សហគមន៍ជនវៀតណាមនៅបរទេសក៏មានការផ្លាស់ប្តូរ រួមជាមួយនឹងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផងដែរ។ ដូច្នេះ ខ្លឹមសារនៃសន្និសីទត្រូវបានចាត់ទុកថាមានមហិច្ឆតាខ្ពស់ រាប់ចាប់ពីបច្ចេកវិទ្យា សូម្បីតែ បច្ចេកវិទ្យាខ្ពស់ រហូតដល់វប្បធម៌ ការងារសមាគម សកម្មភាពយុវជនជំនាន់ក្រោយ និងការទាក់ទាញធនធានមនុស្ស

ក្នុងក្របខ័ណ្ឌនៃវេទិកាអ្នកប្រាជ្ញ និងអ្នកជំនាញវៀតណាមនៅក្រៅប្រទេស គណៈប្រតិភូនឹងផ្តោតលើការពិភាក្សាអំពីបញ្ហាសកលសំខាន់ៗ និងបញ្ហាប្រឈម និងឱកាសសម្រាប់វៀតណាម។ ជាពិសេស ប្រធានបទអាទិភាពសម្រាប់ពិភាក្សាគឺ ពិភពលោក តំបន់ និងនិន្នាការវៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ ការច្នៃប្រឌិត... ជាដើម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី១៩ ខែមីនា នៅស្ថានីយ៍រថភ្លើង Dong Dang ខេត្តឡាងសឺន លោកអគ្គលេខាបក្ស តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋានមួយចំនួន លើការអនុវត្តកិច្ចសហប្រតិបត្តិការផ្លូវដែករវាងវៀតណាម-ចិន។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានចូលរួមផងដែរ។

Top