ព័ត៌មាន
សន្និសីទការទូតលើកទី៣៣៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពប្រតិបត្តិការនៃស្ថាប័នតំណាងនៅឯបរទេស
នៅក្នុងសម័យប្រជុំនេះ បណ្តាឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នរបស់វៀតណាមនៅបរទេសបានស្នើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងពីការឆ្លុះបញ្ចាំងអំពីស្ថានភាពទៅជាការព្យាករណ៍ ធ្វើសេនាធិការ និងកសាងគោលនយោបាយ ខណៈពេលដែលពង្រឹងការស្រាវជ្រាវអន្តរវិស័យ និងតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារក្នុងស្រុក សហគ្រាស វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ អ្នកជំនាញ និងសហគមន៍ជនវៀតណាមនៅបរទេស។
ថ្លែងនៅក្នុងសម័យប្រជុំ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយ ទ្រុង បានស្នើឱ្យស្ថាប័ននីមួយៗ ពង្រីកតួនាទីផ្តល់សេនាធិការ ច្នៃប្រឌិត និងតភ្ជាប់ ដោយម្ចាស់ការកំណត់និន្នាការ ព្យាករណ៍ និងដាក់ស្នើគោលនយោបាយតាំងពីដំបុង និងពីចម្ងាយ; កៀរគរធនធានពីខាងក្រៅ ដើម្បីបម្រើការអភិវឌ្ឍរបស់ប្រទេសជាតិ និងការពារផលប្រយោជន៍ជាតិ-ប្រជាជន។ នាពេលខាងមុខ ការទូតសេដ្ឋកិច្ចបន្តត្រូវបានកំណត់ជាភារកិច្ចស្នូល ដែលផ្សារភ្ជាប់ជាមួយនឹងគោលដៅកំណើនពីរខ្ទង់; ទន្ទឹមនឹងនោះ ជំរុញការទូតវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ បរិវត្តកម្មឌីជីថល ការទូតពហុភាគី ការទូតវប្បធម៌ ការងារកុងស៊ុល ការការពារពលរដ្ឋ និងការងារចំពោះប្រជាជនវៀតណាមនៅឯបរទេស៕





