• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរំលឹកខួបលើកទី១០០នៃបដិវត្តន៍ខែតុលារុស្ស៊ីបានប្រព្រឹត្តទៅយ៉ាងផុលផុសលើទូទាំងប្រទេស

នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានរៀបចំជំនួបពិភាក្សាស្តពី “រយៈពេល ១០០ ឆ្នាំបដិវត្តន៍ខែតុលារុស្ស៊ីនិងលទ្ធិសង្គមប្រាកដនិយម - តម្លៃប្រវត្តិសាស្ត្រនិងអត្ថន័យសម័យកាល”។ ក្នុងជំនួបនេះ តំណាងចូលរួមបានពិភាក្សាលើបញ្ហាស្តីពីតម្លៃប្រវត្តិសាស្ត្រនិងអត្ថន័យ​សម័យកាលនៃបដិវត្តន៍ខែតុលារុស្ស៊ីជាមួយនឹងចលនាបដិវត្តន៍ពិភពលោកនិងបដិវត្តន៍ នៅវៀតណាមផ្ទាល់។ 


 ទិដ្ឋភាពនៃជំនួបពិភាក្សា

ជំនួបនេះបានរៀបចំឡើងសំដៅអប់រំមនសិការ ប្ញទ្ធានុភាពនយោបាយ គោលជំហរ សតិអារម្មណ៍ដោយស្វិត​ស្វាញ​ជាមួយគោលដៅឯករាជ្យជាតិ ផ្សាភ្ជាប់ជាមួយសង្គមនិយមសម្រាប់និស្សិត ជួយឲ្យនិស្សិតលើកកំពស់ មនសិការអំពីសមិទ្ធិផ្លាស់ប្តូរថ្មីរបស់វៀតណាមគឺមកពីការអនុវត្តន៍ប្រកបដោយភាពច្នៃប្រឌិតនូវលទ្ធិម៉ាក់ - លេនីន​ទៅក្នុងស្ថានភាពជាក់ស្តែងនៅវៀតណាម។

ក្នុងឱកាសនេះ ទីក្រុងហូជីមិញក៏បានរៀបចំទិវាវប្បធម៌រុស្ស៊ីនៅទីក្រុងហូជីមិញដែលពោរពេញទៅដោយសកម្មភាពសម្បូរបែបផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


វៀតណាមមានចៅក្រមជាលើកដំបូង នៅតុលាការអន្តរជាតិខាងច្បាប់សមុទ្រ

វៀតណាមមានចៅក្រមជាលើកដំបូង នៅតុលាការអន្តរជាតិខាងច្បាប់សមុទ្រ

នៅថ្ងៃទី១៨ ខែមិថុនា ក្នុងក្របខ័ណ្ឌនៃសន្និសីទលើកទី៣៦ នៃបណ្តាប្រទេសដែលជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នាទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) សាស្ត្រាចារ្យរង បណ្ឌិត លោកស្រី ង្វៀន ធីឡានអាញ់ (Nguyen Thi Lan Anh) នាយករងវិទ្យាស្ថានការទូត ដែលជាបេក្ខជនរបស់វៀតណាម បានជាប់ឆ្នោតជាចៅក្រមនៃតុលាការអន្តរជាតិខាងច្បាប់សមុទ្រ (ITLOS) សម្រាប់អាណត្តិ ២០២៦ - ២០៣៥ ដោយទទួលបានសំឡេងឆ្នោតគាំទ្រខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

Top