• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពដ៏ទាក់ទាញជាច្រើននៅមហោស្រព ហ្វើ ឆ្នាំ២០២៤

ក្នុងរយៈពេល ៣ ថ្ងៃ - ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីលាន សណ្ឋាគារ Nam Cuong (ទីក្រុង Nam Dinh) មហោស្រព ហ្វើ ឆ្នាំ ២០២៤ ក្រោម ប្រធានបទ "ផ្លូវហ្វើវៀតណាម" ត្រូវបានប្រារព្វធ្វើឡើងជាមួយនឹងសកម្មភាពដ៏គគ្រឹក គគ្រេងជាច្រើន ដែលទាក់ទាញប្រជាជន និងភ្ញៀវទេសចររាប់ពាន់នាក់។
ហ្វើរាប់ពាន់ចានត្រូវបានត្រៀមដើម្បីចម្រើប្រជាជននិងភ្ញៀវទេសចរដែលចូលរួមមហោស្រព។ (រូបថត៖ VOV)

នៅមហោស្រព ហ្វើ ២០២៤ មហាជនមិនត្រឹមតែមានឱកាសទទួលទានម្ហូបហ្វើ នៃតំបន់ខាងជើង - កណ្តាល - ខាងត្បូងប៉ុណ្ណោះទេ ថែមទាំងស្វែងយល់ពីរបៀប ច្នៃម្ហូបហ្វើប្រពៃណីទៀតផង។ នៅតាមស្តង់ចំនួន ៥០ របស់អាជីវកម្មនិងម៉ាកល្បីៗ ដែលចូលរួមក្នុងកម្មវិធីនេះ សិប្បករ និងមេចុងភៅចំនួន ៦៥ នាក់លើទូទាំងប្រទេស បាននាំមកនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ដល់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ លោក Tran Le Doai អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Nam Dinh បានឲ្យ ដឹងថា៖

មហោស្រព ហ្វើ ២០២៤ មិនត្រឹមតែនាំមកជូនប្រជាជន និងភ្ញៀវទេសចរនូវ បទពិសោធន៍គួរឲ្យចាប់អារម្មណ៍ ចំណេះដឹងអំពីរបរចម្អិនហ្វើ ក៏ដូចជាចានហ្វើដ៏ឈ្ងុយ ឆ្ងាញ់ពីគ្រប់ទិសទីមកប្រមូលផ្ដុំនៅ Nam Dinh ប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពផ្សព្វ ផ្សាយ និងឧទ្ទេសនាមអំពីទឹកដី មនុស្ស និងវប្បធម៌ភោជនាហាររបស់ខេត្ត Nam Dinh ទៀតផង។ សកម្មភាពរបស់ព្រឹត្តិការណ៍នេះរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍នៃមូលដ្ឋាន។ តាមនោះ លើកកំពស់តួនាទី និងឋានៈរបស់ សិប្បករ មេចុងភៅក្នុងការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ម្ហូបអាហាររបស់ Nam Dinh និយាយដោយឡែក និងហ្វើវៀតណាមនិយាយរួម

ចំណុចលេចធ្លោមួយនៃមហោស្រពឆ្នាំនេះ គឺព្រឹត្តិការណ៍ដែលសិប្បករចំនួន ២០ នាក់រួមគ្នាចម្អិនហ្វើមួយឆ្នាំងយក្ស ជាមួយនឹងទឹកស៊ុប ៣០០ លីត្រ សាច់គោ ៤០ គីឡូក្រាម បន្លែ ២០ គីឡូក្រាម ដើម្បីបម្រើភ្ញៀវទេសចរដែលចូលរួមក្នុងកម្មវិធី។

តាមរយៈកម្មវិធីនេះ គណៈកម្មការរៀបចំរំពឹងថា នឹងរៀបចំសុំណុំឯកសារ ដើម្បីដាក់បញ្ចូលរបរចម្អិនហ្វើវៀតណាមទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ ហើយឆ្ពោះទៅដាក់ជូនអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គ ការសហប្រជាជាតិ (UNESCO) ដើម្បីចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីតំណាង របស់មនុស្សលោក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

នាថ្ងៃទី ២៩ ខែមេសា របាយការណ៍មួយដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រជាជនជាង ១,២​ លាននាក់នៅក្នុងប្រទេសលីបង់គ្រោងនឹងប្រឈមមុខនឹង​វិបត្តិ​អសន្តិសុខស្បៀងអាហារ​ក្នុង​អំឡុង​ពេល​ចាប់​ពី​ខែមេសា ដល់ខែសីហា ឆ្នាំ ២០២៦។

Top