• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពជាច្រើនដើម្បីរំលឹកខួបកំណើតគម្រប់ ១៣០ ឆ្នាំរបស់លោកប្រធានហូជីមិញនៅបរទេស

នាថ្ងៃទី ១៨ ខែឧសភា នៅទីស្នាក់ការសមាគមខ្មែរ - វៀតណាមនៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជាបានបើកកិច្ចប្រជុំដើម្បីរំលឹកខួបកំណើតគម្រប់ ១៣០ ឆ្នាំរបស់លោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ១៨៩០ / ថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២០)។

ទិដ្ឋភាពនៃពិធីជួបជុំគ្នារំលឹកខួបលើកទី ១៣០ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញនៅកម្ពុជា  
 

លោក  Vu Ngoc Tuan ទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាមានបំណងថាប្រជាជនកម្ពុជាដើមកំណើតវៀតណាមបន្តពង្រីកប្រពៃណីសាមគ្គីភាព ជួយគ្នាទៅវិញទៅមកនិងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលើកស្ទួយជីវភាពរស់នៅនិងធ្វើឲ្យជាក់ស្តែងនូវបំណងប្រាថ្នារបស់លោកប្រធានហូជីមិញថា “មនុស្សគ្រប់រូបមានអាហារនិងសម្លៀកបំពាក់ គ្រប់ៗគ្នា ហើយទទួលបានការសិក្សាដែរ” ។

នាថ្ងៃដដែលនោះ ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបបានរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូក្រោមចំណងជើងថា“ លោកប្រធានហូជីមិញ - វីរៈបុរសរបស់ប្រទេសជាតិនិងឥស្សរជនវប្បធម៌ពិភពលោកដ៏ល្បីល្បាញ”។ នៅក្នុងសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអេហ្ស៊ីបលោក Tran Thanh Cong បានមានប្រសាសន៍ថា៖

«សិក្ខាសាលានេះគឺជាឱកាសសម្រាប់មិត្តភក្តិអន្តរជាតិអាចស្វែងយល់កាន់តែច្បាស់អំពីជីវិតនិងសកម្មភាពរបស់លោកប្រធាន ហូជីមិញ ហើយការរួមចំណែកដ៏ធំធេងរបស់លោកប្រធានហូជីមិញមិនត្រឹមតែចំពោះវៀតណាមប៉ុណ្ណោះទេថែមទាំងចំពោះប្រជាជននៅលើពិភពលោកក្នុងចលនារំដោះប្រទេសជាតិ ជាពិសេសចំពោះតំបន់ទ្វីបអាហ្វ្រិក ដែលជាកន្លែងដែលលោកប្រធានហូជីមិញ មានឥទ្ធិពលយ៉ាងខ្លាំងក្លាផងដែរ។ ទន្ទឹមនឹងនេះ សម្រាប់កម្មាភិបាលនិងបុគ្គលិកនៃស្ថានប័នបេសកកម្មនិងសហគមន៍វៀតណាមប្រចាំនៅអេហ្ស៊ីប នឹងខិតខំប្រឹងប្រែងសិក្សានិងធ្វើត្រាប់តាមសតិអារម្មណ៍របស់លោកប្រធានហូជីមិញ ព្រមទាំងសាមគ្គីគ្នាដើម្បីបានបំពេញភារកិច្ចដែលបានប្រគល់ជូន»។

នាថ្ងៃទី ១៨ ខែឧសភា ស្ថានទូតវៀតណាមប្រចាំនៅម៉ិកស៊ិកក៏បានរៀបចំពិធីដាក់កម្រងផ្កានៅស្តូបលោកប្រធានហូជីមិញក្នុងបរិវេណស្ថានទូតផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top