• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកាអាស៊ី Boao ព្យាករណ៍ថា កំណើន GDP នៃទ្វីបអាស៊ីនឹងកើនឡើង ៤,៥% ក្នុងឆ្នាំនេះ

កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាអាស៊ី Boao ឆ្នាំ២០២៣ កំពុងប្រព្រឹត្តទៅនៅខេត្ត Hainan ភាគខាងត្បូងប្រទេសចិន ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែមីនា ដោយ ប្រធានបទ "ពិភពលោកគ្មានភាពប្រាកដប្រជា៖ សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍នៅចំពោះមុខបញ្ហាប្រឈម"។
ប្រជាពលរដ្ឋទៅទិញទំនិញនៅក្នុងផ្សារទំនើបមួយក្នុងរដ្ឋធានីតូក្យូ ប្រទេសជប៉ុន។ (រូបថត៖ Kyodo/VNA)

យោងតាមការសង្ខេបនៃរបាយការណ៍ប្រចាំឆ្នាំដែលបានចេញផ្សាយនៅថ្ងៃទី ២៨ មីនា នៅឯវេទិកាអាស៊ី Boao (BFA) ឆ្នាំ២០២៣ តំបន់អាស៊ីត្រូវបានគេព្យាករណ៍ ថា នឹងសម្រេចបាននូវកំណើន GDP ពិតប្រាកដ ៤,៥% ក្នុងឆ្នាំនេះ ខ្ពស់ជាងកម្រិត ៤,២% កាលពីឆ្នាំមុន។ របាយការណ៍នេះក៏បានវាយតម្លៃថា កំណើន GDP របស់ អាស៊ីក្នុងឆ្នាំនេះ ទំនងជាតួរលេខដ៏លេចធ្លោនៅក្នុងបរិបទនៃការធ្លាក់ចុះសេដ្ឋកិច្ចសកល។ កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាអាស៊ី Boao ឆ្នាំ២០២៣ កំពុងប្រព្រឹត្តទៅនៅខេត្ត Hainan ភាគខាងត្បូងប្រទេសចិន ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែមីនា ដោយ ប្រធានបទ "ពិភពលោកគ្មានភាពប្រាកដប្រជា៖ សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍នៅចំពោះមុខបញ្ហាប្រឈម"។ ប្រតិភូមកពីរដ្ឋាភិបាល សហគ្រាស ស្ថាប័នស្រាវជ្រាវ និងសារព័ត៌មានដែលចូលរួមវេទិកានេះ គ្រោងនឹងផ្តោតលើការ ពិភាក្សាយ៉ាងស៊ីជម្រៅអំពីប្រធានបទនៃកិច្ចប្រជុំ និងបញ្ហាសំខាន់ៗចំនួន ៤ ដែល បង្កើតជាប្រធានបទនេះ រួមមាន៖ "ការអភិវឌ្ឍនិងភាពពេញលេញ" "ប្រសិទ្ធភាពនិង សន្តិសុខ" "តំបន់និងសកល” “បច្ចុប្បន្ននិងអនាគតក៏ដូចជាទិសដៅអភិវឌ្ឍន៍ក្នុង ដំណាក់កាលក្រោយ Covid-19 និងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងសហគមន៍ អន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

នាថ្ងៃទី ២៩ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួល ជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និង ហឺហ្សេ ហ្គោវីណា លោក Josip Brkic។

Top