• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកាសេដ្ឋកិច្ចវៀតណាម - កូរ៉េខាងត្បូង

វេទិកាសេដ្ឋកិច្ចវៀតណាម - កូរ៉េខាងត្បូងបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ៦ ធ្នូ នៅទីក្រុងហាណូយ ដោយសម្ព័ន្ធក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Maekyung និងសភាពាណិជ្ជកម្ម និងឧស្សហកម្មវៀតណាម (VCCI) រួមសហការរៀបចំឡើង ក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ២៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ វៀតណាម - កូរ៉េខាងត្បូង។

វេទិកាសេដ្ឋកិច្ចវៀតណាម - កូរ៉េខាងត្បូង

វេទិកាសេដ្ឋកិច្ចវៀតណាម - កូរ៉េខាងត្បូងបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ៦ ធ្នូ នៅទីក្រុងហាណូយ ដោយសម្ព័ន្ធក្រុម​ហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Maekyung និងសភាពាណិជ្ជកម្ម និងឧស្សហកម្មវៀតណាម (VCCI) រួមសហការរៀបចំឡើង ក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ២៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ វៀត​ណាម - កូរ៉េខាងត្បូង។

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានវាយតម្លៃខ្ពស់ចំពោះការផ្ដើមគំនិតរួមអំពីកិច្ចសហការរៀបចំវេទិកាសេដ្ឋកិច្ចវៀតណាម - កូរ៉េខាងត្បូង។ លោកបានថ្លែងយ៉ាងដូច្នេះថា៖

“ដោយផ្អែកលើគ្រឹះស្ថានដ៏រឹងមាំនៃសមិទ្ធផលដែលទទួលបានក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំង​ពីរក្នុងរយៈពេល ២៥ ឆ្នាំ កន្លងទៅ ដោយមានការប្ដេជ្ញាចិត្តដ៏ខ្លាំងក្លារបស់រដ្ឋាភិបាលវៀតណាមក្នុងការកែលម្អថែមទៀតបរិយាកាស ធ្វើ អាជីវកម្ម ការបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់វិនិយោគិននិងសក្ដានុភាព​ ដើម្បីសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងសហគ្រាសនៃប្រទេសទាំងពីរនោះ យើងអាចជឿជាក់លើការវិនិយោគថ្មីដ៏ខ្លាំងក្លារបស់កូរ៉េខាងត្បូងនៅវៀតណាម។ រួមជាមួយបច្ចេកវិទ្យាទំនើបនៃយុគសម័យបដិវត្តន៍​ឧស្សាហកម្ម ៤.០ នោះ នឹងនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៃប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ថែមទៀត ដើម្បីផលប្រយោជន៍និងភាពសំបូររុងរឿងរួមរបស់ប្រជាជននៃប្រទេសទាំងពីរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top