ទិដ្ឋភាពនៃវេទិកា
វេទិកាសហគ្រិនវៀតណាមឆ្នាំ២០១៩ត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្ម វៀត ណាមរួមសហការជាមួយក្រុមប្រឹក្សាមជ្ឈិមនៃសមាគមធុរកិច្ច វៀតណាមនាព្រឹកថ្ងៃទី៥ ខែតុលា នៅទីក្រុងDa Nang។
អញ្ជើញថ្លែងមតិនៅឯវេទិកា ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានអះអាងថា ប្រធានបទនៃវេទិកាសហគ្រិនវៀតណាមឆ្នាំ ២០១៩ “វៀតណាម២០៤៥- សេចក្តីប៉ងប្រាថ្នានិងបេសកកម្មសហគ្រិន៖ មាតុភូមិហៅឈ្មោះរបស់យើង”បង្ហាញ ពីសេចក្តីប្រាថ្នានៃទិសដៅឆ្ពោះទៅកសាងសង្គមទំនើប និងគោលដៅជាមូលដ្ឋានរហូតដល់ឆ្នាំ២០៤៥គឺជាប្រទេសប្រកបដោយភាពរុងរឿង និងច្នៃប្រឌិត។ ឧបនាយករដ្ឋមន្ត្រីលោកTrinh Dinh Dung បានថ្លែងថា៖
“រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីចង់អោយអាជីវករ និងសហគ្រិនវៀតណាមពង្រឹងសមត្ថភាពនិងចំណេះដឹងទូលំទូលាយជានិច្ច។ ម្យ៉ាងវិញទៀត ត្រូវយកចិត្តទុកដាក់លើកកម្ពស់គុណភាពសីលធម៌ និងមនសិការជាពលរដ្ឋ ដោយមានការទទួលខុសត្រូវសង្គមនិងស្មារតីជាតិរបស់សហគ្រិន ដើម្បីរួមចំណែកលើកកម្ពស់បុព្វហេតុនៃឧស្សាហូបនីយកម្ម និងទំនើបកម្ម ចូលរួមសមាហរណកម្មអន្តរជាតិ។ សហគ្រាសនិងសហ គ្រិនគួរតែបន្តបណ្តុះសេចក្តីប្រាថ្នាស្របច្បាប់នៃការបង្កើនសមត្ថភាព ដោយប្រាជ្ញាភាពក្លាហានបទពិសោធន៍ និងទទួលបានសមិទ្ធិផលរបស់មនុស្សដើម្បីអភិវឌ្ឍអាជីវកម្មរបស់វៀតណាម”។
ឧបនាយករដ្ឋមន្រ្តីTrinh Dinh Dung បានមានប្រសាសន៍ថាដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ឱ្យបានឆាប់រហ័សនិងប្រកបដោយចីរភាពត្រូវនាំវៀតណាម ក្លាយទៅជាប្រទេសឧស្សាហកម្មទំនើបដោយសម្រេចបាននូវសេចក្តីប្រាថ្នាដ៏ខ្លាំងក្លារបស់ខ្លួនក្នុងឆ្នាំ២០៤៥,ដើម្បីអបអរសាទរខួប១០០ឆ្នាំនៃការបង្កើតប្រទេសចាប់ពីពេលនេះដល់ឆ្នាំ២០៣០ និងលើសពីនេះគួរតែបន្តអនុវត្តនូវចំណុចលោតផ្លោះយុទ្ធសាស្ត្រផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម