• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកាវិនិយោគពាណិជ្ជកម្មវៀតណាម-ហ្វីលីពីន

វៀតណាម និងហ្វីលីពីនបានចែករំលែកតម្លៃ និងផលប្រយោជន៍ជាយុទ្ធសាស្ត្រស្រដៀងគ្នាជាច្រើន។
  វេទិកាវិនិយោគពាណិជ្ជកម្មវៀតណាម-ហ្វីលីពីន (រូបថត៖ VNA)  

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះ វេទិកាវិនិយោគ និងពាណិជ្ជកម្មវៀតណាម-ហ្វីលីពីនបានប្រព្រឹត្តទៅនៅទីក្រុងម៉ានីល។ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue និងប្រធានព្រឹទ្ធសភាហ្វីលីពីនលោក Juan Miguel Zubiri បានអញ្ជើញចូលរួមវេទិកានេះ។

អញ្ជើញថ្លែងមតិនៅវេទិកានេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា វៀតណាម និងហ្វីលីពីនបានចែករំលែកតម្លៃ និងផលប្រយោជន៍ជាយុទ្ធសាស្ត្រស្រដៀងគ្នាជាច្រើន។ ប្រទេសទាំងពីរមានឋានៈដ៏សំខាន់ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយជាខឿនសេដ្ឋកិច្ចទាំងពីរ ដែលកំពុងអភិវឌ្ឍន៍យ៉ាងរស់រវើក សកម្ម មិនប្រកួតប្រជែង ហើយមានលក្ខណៈបំពេញគ្នាទៅវិញទៅមក។ ដូច្នេះហើយ ទោះបីស្ថិតក្នុងបរិបទជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនៅតែបន្តកើនឡើង ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីគឺប្រមាណ ៦,៨ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១ ហើយបន្តកើនឡើង។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានមានប្រសាសន៍ថា៖ “សក្ដានុពលសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែធំធេងណាស់ ហើយវេទិកាថ្ងៃនេះគឺជាកម្លាំងចលករមួយ ដើម្បីបង្កើតយន្តការសហប្រតិបត្តិការ។ វៀតណាមនឹងបន្តធ្វើពាណិជ្ជកម្មអំពីកសិផលឲ្យបានល្អ ធានាការផ្គត់ផ្គង់អង្ករជូនហ្វីលីពីន ហើយត្រៀមខ្លួនជាស្រេចនាំចូលទំនិញ និងផលិតផល ដែលហ្វីលីពីនមានប្រៀបខ្លាំង ក៏ដូចជាជួយសម្រួលដល់សហគ្រាសនៃប្រទេសទាំងពីរស្វែងរកឱកាសវិនិយោគធ្វើអាជីវកម្មនៅវៀតណាមផងដែរ”។

ជាការឆ្លើយតប ប្រធានព្រឹទ្ធសភាហ្វីលីពីន លោក Juan Miguel Zubiri បានវាយតម្លៃថា បរិយាកាសវិនិយោគរបស់វៀតណាមមានភាពស្វាហាប់ និងអំណោយផលសម្រាប់វិនិយោគិន។ លោកប្រធានព្រឹទ្ធសភាហ្វីលីពីនបានសន្យាគាំទ្រការបង្កើនទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាមួយវៀតណាមថែមទៀតឱ្យកាន់តែពេញលេញផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top