• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកាធុរកិច្ចវៀតណាម - អាហ្វ្រិកខាងត្បូង៖ ធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់សម្រាប់អាជីវកម្មនៃប្រទេសទាំងពីរ

នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញ ជីញ និងប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ស៊ីរីល រ៉ាម៉ាផូសា បានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចវៀតណាម - អាហ្វ្រិកខាងត្បូង។ នៅក្នុងវេទិកានេះ អាជីវកម្មនៃប្រទេសទាំងពីរមានឱកាសជួបគ្នាដោយផ្ទាល់ ផ្លាស់ប្តូរព័ត៌មាន និងស្វែងរកដៃគូអាជីវកម្មក្នុងវិស័យដែលមានសក្តានុពល។
លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងលោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង ម៉ាតាមេឡា ស៊ីរីល រ៉ាម៉ាផូសា ចូលរួមវេទិកាធុរកិច្ចវៀតណាម-អាហ្វ្រិកខាងត្បូង (រូបថត៖TTXVN)

អញ្ជើញថ្លែងនៅក្នុងវេទិកានេះ នាយករដ្ឋមន្ត្រី លោក ផាម មិញជីញ បានសង្កត់ធ្ងន់ថា វៀតណាមនិងអាហ្វ្រិកខាងត្បូងមានប្រៀបខ្លាំងក្នុងវិស័យរ៉ែ កុំព្យូទ័រ ស្បែកជើងស្បែក សម្លៀកបំពាក់។ល។ ស្នើឱ្យអាជីវកម្មនៃប្រទេសទាំងពីរត្រួសត្រាយ ភ្ជាប់ទំនាក់ទំនងវិស័យសាធារណៈនិងឯកជន និងរួមគ្នាអភិវឌ្ឍន៍។ នាយករដ្ឋមន្ត្រី ផាម មិញជីញ បានបញ្ជាក់ថា៖ “យើងខ្ញុំតែងតែធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន; ធានាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពសម្រាប់អ្នកវិនិយោគ; ធានាលក្ខខណ្ឌចាំបាច់ផ្សេងទៀតសម្រាប់អ្នកដើម្បីមានអារម្មណ៍សុវត្ថិភាពក្នុងការធ្វើការជាមួយគ្នា រីករាយទទួលផលជាមួយគ្នា អភិវឌ្ឍន៍ជាមួយគ្នា និងឈ្នះជាមួយគ្នា។ យើងសង្ឃឹមថាអាជីវកម្មនានានឹងភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក ធ្វើការរួមគ្នាដើម្បីប្រែក្លាយទំនាក់ទំនងនយោបាយដ៏ល្អ និងសេចក្តីស្រឡាញ់របស់ប្រជាជនទាំងពីរទៅជាផលិតផលជាក់ស្តែង ដែលរួមចំណែកដល់ការនាំមកនូវឯករាជ្យភាព សេរីភាព វិបុលភាព និងសុភមង្គលដល់ប្រជាជនទាំងពីរ។

រីឯខ្លួនវិញ ប្រធានាធិបតី ស៊ីរីល រ៉ាម៉ាផូសា បានមានប្រសាសន៍ថា វៀតណាមនិងអាហ្វ្រិកខាងត្បូងអាចលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យដែលភាគីនីមួយៗមានប្រៀបខ្លាំង។ ភាគីទាំងពីរត្រូវសហការ គាំទ្រគ្នាទៅវិញទៅមក កសាងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយចីរភាព និងឆ្ពោះទៅអនាគត។ លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា អាជីវកម្មវៀតណាមអាចមកអាហ្វ្រិកខាងត្បូង ហើយអាហ្វ្រិកខាងត្បូងប្តេជ្ញាកាត់បន្ថយរបាំងពាណិជ្ជកម្ម ផ្តល់ការការពារវិនិយោគ និងពង្រឹងក្របខ័ណ្ឌច្បាប់ដើម្បីសហការជាមួយភាគីវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានអាស៊ានឆ្នាំ២០២៥ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វា មិញជីញ បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៤៧ និងសន្និសីទពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ២៥-២៨ ខែតុលា។ ដោយបានពង្រីកតួនាទីអស់រយៈពេល ៣០ឆ្នាំចូលរួមអាស៊ាន វៀតណាមបន្តចូលរួមចំណែកយ៉ាងសកម្ម និងបញ្ជាក់ពីសំឡេងដ៏សំខាន់របស់ខ្លួនក្នុងអាស៊ាន នៅក្នុងសន្និសីទទាំងនេះ។

Top