• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម​ស្នើ​ឲ្យសហរដ្ឋអាមេរិក​ជួយ​សម្រួល​ដល់​ការ​នាំ​ចេញ​ផ្លែឈើ​ស្រស់ៗ

ក្រសួងកសិកម្មអាមេរិកផ្តល់អាទិភាពជូយសម្រួលដល់ការនាំចេញផ្លៃឈើស្រស់ៗ របស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ សម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់សហគ្រាសវៀតណាមចូលរួមសកម្មភាពជំរុញពាណិជ្ជកម្មកសិផលនៅសហរដ្ឋអាមេរិក។
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Do Thang Hai (រូបថត៖ ក្រសួងឧស្សាហពាណិជ្ជកម្ម)

សហរដ្ឋអាមេរិកគឺជាដៃគូមួយ ក្នុងចំណោមដៃគូដ៏សំខាន់ជួរមុខរបស់វៀតណាម ដូច្នេះហើយ វៀតណាមមានគោលបំណងថាភាគីទាំងពីរថែរក្សាទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយស្ថិរភាព និងអភិវឌ្ឍន៍ ហើយ បន្តនាំទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយកាន់តែស៊ីជម្រៅ និងជាក់ស្ដែង។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Do Thang Hai បានអះអាងដូច្នេះនារសៀលថ្ងៃទី ២៧ កុម្ភៈ នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយគណៈប្រតិភូក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) ដឹកនាំដោយលោកស្រី Jenifer Lester Moffitt អនុរដ្ឋមន្ត្រីទទួលបន្ទុកកម្មវិធី Marketing សម្របសម្រួល និងលោកស្រី Alexis Taylor អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម និងកិច្ចការបរទេស។

ទាក់ទិននឹងបញ្ហាពាណិជ្ជកម្មកសិផល លោកអនុរដ្ឋមន្ត្រី Do Thang Hai បានស្នើឲ្យ ក្រសួងកសិកម្មអាមេរិកផ្តល់អាទិភាពជូយសម្រួលដល់ការនាំចេញផ្លៃឈើស្រស់ៗ របស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ សម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់សហគ្រាសវៀតណាមចូលរួមសកម្មភាពជំរុញពាណិជ្ជកម្មកសិផលនៅសហរដ្ឋអាមេរិក។ ជាពិសេស បង្កើនការចែករំលែកបទពិសោធន៍ក្នុងការកសាងគោលនយោបាយ អនុវត្តន៍ច្បាប់ ក្នុងនោះមានការស៊ើបអង្កេតសកម្មភាពនេសាទខុសច្បាប់ គ្មានរបាយការណ៍ គ្មានការអនុញ្ញាត (IUU) ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top