• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម​-​ម៉ាឡេស៊ី​ជំរុញចំណង​មិត្តភាព​សហប្រតិ​បត្តិកា​ររវា​ងក​ងទ័ពនិង​ប្រជាជន​នៃប្រទេស​ទាំង​២


វៀតណាម-ម៉ាឡេស៊ីជំរុញចំណងមិត្តភាពសហប្រតិបត្តិការរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំង ២ (Image: VNA

នាព្រឹកថ្ងៃទី​៩ខែកុម្ភៈឆ្នាំ២០១៥ ពិធីទទួល​ជួបសន្ទនា​ជាផ្លូវកា​រអគ្គសេនា​ធិការ​កង​ទ័ព​ប្រជា​ជន​វៀត​ណាម​ ឧត្តម​សេនីយ៍ឯក Do Ba Ty ដឹកនាំ​គណៈប្រតិ​ភូជាន់ ខ្ព​ស់​វៀត​ណាម​មក​ចូល​រួម​សន្និ​សីទ​ក្រៅ​ផ្លូវ​ការ​មេបញ្ជា​ការកំលាំង​ការពារ​ជាតិ​បណ្ដា ប្រទេសជា​សមាជិកអាស៊ាន​លើក​ទី​១២ (ACDFIM-12) ដែល​ប្រ​ព្រឹត្ត​ទៅចាប់ពីថ្ងៃទី​៨ដល់ទី១១ខែកុម្ភៈឆ្នាំ២០១៥ នៅម៉ាឡេ​ស៊ី។ ក្នុង​ជំនួប​សន្ទនា​បន្ទាប់​នោះ មេបញ្ជា​ការ កំលាំង​ការពារជាតិ​ម៉ាឡេស៊ី នាយឧត្តម​សេនីយ៍ Tan Sri Zulkifeli Bin Mohd Zin បាន​ថ្លែង​អំណរ​គុណចំ​ពោះការ​ដែល វៀតណាម​ជាប្រទេសដំបូ​ងរៀបចំសកម្ម​ភាព ស្វែង​រក​និង​ជួយ​សង្គ្រោះ​យន្តហោះ​បាត់​ខ្លួន MH370 របស់ក្រុម​ហ៊ុនអាកាសច​រណ៍​ម៉ាឡេស៊ី នាខែមិនា​ឆ្នាំ២​០១៤ ព្រម​ទាំង ជួយ​ឧតប្ថម្ភ​ម៉ាឡេ​ស៊ីប្តេជ្ញា​ថែម​ទៀត​ក្នុង​ការ ជំនះពុះពារលើ​ផលវិបាកនៃ​ឧប្បទ្ទវហេតុ​នេះ។ រីឯខ្លួន​វិញ ឧត្តម​សេនីយ៍​ឯក​ Do Ba Ty បានស្នើរ​ថា៖ ភាគីទាំង២ត្រូវបន្តកិច្ចសហ​ប្រតិបត្តិការលើគ្រប់​ជាន់ថ្នាក់​ជាពិ​សេស​ កិច្ចសហ​ប្រតិបត្តិ​ការក្នុង​ការស្វែង​រកនិងជួយ​សង្គ្រោះនៅសមុទ្រ។ ថ្នាក់ដឹក​នាំ​ទាំង​២រូប​នេះ​​បាន​ឯក​ភាព​ថា៖ នាពេល​ខាងមុខ ភាគី​ទាំង​២​បង្កើន​ទំនាក់​ទំនង​សហ​ប្រតិ​បត្តិ​ការ​រវាង​កង​​ទ័ព​នៃ​ប្រ​​ទេស​នទាំង​២តាម​ស្មារតី​នៃអនុស្សារណៈ​យោគយល់​គ្នាស្តី​អំពី ការពា​រជាតិឆ្នាំ​២០០៨ រួម​​ចំណែក​​កសាង​ចំណង​មិត្ត​ភាពវៀត​ណាម-ម៉ាឡេស៊ី​ឲ្យបាន​ខ្លាំងក្លាថែម​ទៀត​រួម​ចំណែក​ចូល​ក្នុង​ការ​ក​សាង​សហគម​ន៍​អាស៊ាន​។ នាថ្ងៃដ​ដែល ឧត្តម​សេនីយ៍​ឯក Do Ba Ty បាន​ជួបសម្តែង​ការកួរ​សម​ជា​មួយ​រដ្ឋមន្ត្រី ក្រ​សួង​ការ​ពារ​ជាតិ​ម៉ាឡេស៊ី លោក Hishammuddin Hussein ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

រដ្ឋសភាអនុម័តលុបចោលទោសប្រហារជីវិតចំពោះបទល្មើសចំនួន ៨

រដ្ឋសភាអនុម័តលុបចោលទោសប្រហារជីវិតចំពោះបទល្មើសចំនួន ៨

នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងក្របខណ្ឌនៃសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៥ រដ្ឋសភាវៀតណាមបានអនុម័តលើច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃក្រមច្បាប់ព្រហ្មទណ្ឌ រួមទាំងការលុបចោលទោសប្រហារជីវិតចំពោះបទល្មើសទាំង៨ ហើយនឹងប្តូរទៅដាក់ពន្ធនាគារអស់មួយជីវិតវិញ ចំពោះអ្នកដែលត្រូវបានកាត់ទោសប្រហារជីវិតចំពោះបទល្មើសទាំងនេះ មុនថ្ងៃទី១ ខែកក្កដា។

Top