• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ជួបថ្នាក់ដឹកនាំប្រទេសមួយចំនួន

នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅខាងក្រៅកិច្ចប្រជុំអ្នកត្រួសត្រាយប្រចាំឆ្នាំលើកទី ១៦ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Tianjin ប្រទេសចិន នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានជួបមេដឹកនាំពិភពលោកមួយចំនួន។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបជាមួយនាយករដ្ឋមន្ត្រីកៀហ្ស៊ីស៊ីស្ថាន លោក Adylbek Kasimalyev។ រូបថត៖ Duong Giang/TTXVN

ក្នុងជំនួបជាមួយប្រធានាធិបតីអេក្វាឌ័រ លោក Daniel Noboa នាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រតិបត្តិការពហុភាគីជាមួយអេក្វាឌ័រ ហើយស្នើឲ្យភាគីទាំងពីរបន្តផ្លាស់ប្តូរ ចរចា និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ កសិកម្ម។ល។ ជាពិសេស លោកនាយករដ្ឋមន្ត្រីស្នើឲ្យអេក្វាឌ័របង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ Viettel Group ក្នុងការវិនិយោគ ធ្វើអាជីវកម្ម អភិវឌ្ឍន៍ទូរគមនាគមន៍ សេវាកម្ម 5G និងបរិវត្តកម្មឌីជីថល នៅប្រទេសអេក្វាឌ័រ រួមចំណែកលើកកម្ពស់ការអភិវឌ្ឍ និងបង្កើតការងារធ្វើសម្រាប់យុវជន និងកម្មករវ័យក្មេងនៅក្នុងប្រទេសអេក្វាឌ័រ។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកៀហ្ស៊ីស៊ីស្ថាន លោក Adylbek Kasimalyev នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានឲ្យដឹងថា  វៀតណាមកំពុងអនុវត្តន៍យ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Adylbek Kasimalyev កាលពីខែមីនាកន្លងទៅ; ស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរ និងតភ្ជាប់ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីកណ្តាល។ នាយករដ្ឋមន្ត្រីកៀហ្ស៊ីស៊ីស្ថាន បានយល់ព្រមនឹងសំណើរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ លើការជំរុញទំនាក់ទំនងទ្វេភាគី រួមទាំងការបង្កើតគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-កៀហ្ស៊ីស៊ីស្ថានដំបូងក្នុងឆ្នាំនេះ។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីសេណេហ្គាល់ លោក Ousmane Songko មេដឹកនាំទាំងពីរបានឯកភាព បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់រវាងប្រទេសទាំងពីរ បន្តពង្រឹងសកម្មភាពពាណិជ្ជកម្ម ជំរុញពាណិជ្ជកម្ម-វិនិយោគ តភ្ជាប់អាជីវកម្ម និងបង្កើតលក្ខខណ្ឌសម្រាប់ផលិតផលជាប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ ដើម្បីជ្រៀតចូលទីផ្សាររបស់គ្នាទៅវិញទៅមក; សង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

រដ្ឋសភាអនុម័តលុបចោលទោសប្រហារជីវិតចំពោះបទល្មើសចំនួន ៨

រដ្ឋសភាអនុម័តលុបចោលទោសប្រហារជីវិតចំពោះបទល្មើសចំនួន ៨

នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងក្របខណ្ឌនៃសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៥ រដ្ឋសភាវៀតណាមបានអនុម័តលើច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃក្រមច្បាប់ព្រហ្មទណ្ឌ រួមទាំងការលុបចោលទោសប្រហារជីវិតចំពោះបទល្មើសទាំង៨ ហើយនឹងប្តូរទៅដាក់ពន្ធនាគារអស់មួយជីវិតវិញ ចំពោះអ្នកដែលត្រូវបានកាត់ទោសប្រហារជីវិតចំពោះបទល្មើសទាំងនេះ មុនថ្ងៃទី១ ខែកក្កដា។

Top