• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ធ្វើការជាមួយសាជីវកម្មធំៗរបស់ចិន

ក្នុងឱកាសចូលរួមកិច្ចប្រជុំអ្នកត្រួសត្រាយប្រចាំឆ្នាំលើកទី១៦ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF ១៦ ធាជីន) និងបំពេញទស្សនកិច្ចនៅចិន នារសៀលថ្ងៃទី ២៤ មិថុនា នៅទីក្រុង Tianjin នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានជួបពិភាក្សាការងារជាមួយសាជីវកម្មឈានមុខគេរបស់ចិន ក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងការវិនិយោគ។
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានទទួលជួបលោក Chen Wenjian ប្រធានក្រុមប្រឹក្សាភិបាលនៃសាជីវកម្មផ្លូវដែកចិន (CREC)។ រូបថត៖ VOV

ធ្វើការជាមួយថ្នាក់ដឹកនាំនៃសាជីវកម្មសំណង់និងដឹកជញ្ជូនចិន (CCCC) សាជីវកម្មផ្លូវដែកចិន (CREC) និងសាជីវកម្មសំណង់ផ្លូវដែកចិន (CRCC) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអះអាងថា វៀតណាមលើកទឹកចិត្តដល់ការអភិវឌ្ឍបច្ចេកវិទ្យាសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងម្ចាស់ការលើបច្ចេកវិទ្យាផ្លូវដែក។

នាយករដ្ឋមន្ត្រីបានស្នើឱ្យសាជីវកម្មធ្វើការស្រាវជ្រាវ និងសហប្រតិបត្តិការជាមួយសាជីវកម្មផ្លូវដែកវៀតណាម; ចូលរួមក្នុងគម្រោងផ្លូវដែកតភ្ជាប់វៀតណាមជាមួយចិន ដូចជា៖ Hai Phong - Hanoi - Lao Cai, Dong Dang - Hanoi, Hai Phong - Mong Cai; ដាក់ពង្រាយខ្សែរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង; ទន្ទឹមនឹងនោះ ស្រាវជ្រាវនិងអនុវត្តសកម្មភាពសហប្រតិបត្តិការដូចជា៖ ជំនួយផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសសម្រាប់គម្រោងសាកល្បង; ការផ្ទេរបច្ចេកវិទ្យាផ្លូវដែក; កិច្ចសហប្រតិបត្តិការស្រាវជ្រាវ បណ្តុះបណ្តាលធនធានមនុស្ស។

នាថ្ងៃដដែល នាយករដ្ឋមន្ត្រីបានទទួលជួបលោក Jonathan Choi ប្រធានសារជីវកម្ម Sunwah Hong Kong ប្រធាន VinaCapital វៀតណាម។ នាយករដ្ឋមន្ត្រីបានស្នើឱ្យសារជីវកម្មវិនិយោគលើបច្ចេកវិទ្យាខ្ពស់ ការអភិវឌ្ឍបៃតង សេដ្ឋកិច្ចវិលជុំ លំនៅដ្ឋានសង្គម...; គាំទ្រក្រុមហ៊ុនវៀតណាមឲ្យចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់សារជីវកម្ម និងរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់សម្រាប់វៀតណាម។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីបានទទួលជួបសាស្ត្រាចារ្យ Tao Yitao នាយកមជ្ឈមណ្ឌលស្រាវជ្រាវតំបន់សេដ្ឋកិច្ចពិសេសចិននាយកវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍកិច្ចសហប្រតិបត្តិការអន្តរជាតិ ខ្សែក្រវ៉ាត់និងផ្លូវ នៃសាកលវិទ្យាល័យ Shenzhen៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

រដ្ឋសភាអនុម័តលុបចោលទោសប្រហារជីវិតចំពោះបទល្មើសចំនួន ៨

រដ្ឋសភាអនុម័តលុបចោលទោសប្រហារជីវិតចំពោះបទល្មើសចំនួន ៨

នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងក្របខណ្ឌនៃសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៥ រដ្ឋសភាវៀតណាមបានអនុម័តលើច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃក្រមច្បាប់ព្រហ្មទណ្ឌ រួមទាំងការលុបចោលទោសប្រហារជីវិតចំពោះបទល្មើសទាំង៨ ហើយនឹងប្តូរទៅដាក់ពន្ធនាគារអស់មួយជីវិតវិញ ចំពោះអ្នកដែលត្រូវបានកាត់ទោសប្រហារជីវិតចំពោះបទល្មើសទាំងនេះ មុនថ្ងៃទី១ ខែកក្កដា។

Top