• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម៖ ចំណុចភ្លឺនៃសេដ្ឋកិច្ចពិភពលោក

សេដ្ឋកិច្ចវៀតណាមកំពុងពន្លឿនល្បឿនដល់គោលដៅឆ្នាំ ២០២២បន្ទាប់ពីសម្រេចបានកំណើន ៨,៨៣% ក្នុងរយៈពេល ៩ ខែកន្លងមក។ ផ្នែកជាច្រើនបានស្ដារឡើងវិញយ៉ាងខ្លាំងក្លា ហើយសម្រេចបានអត្រាកំណើនខ្ពស់ជាងមុនពេលផ្ទុះជំងឺរាតត្បាតកូវីដ ១៩។ លទ្ធផលកំណើនមិនត្រឹមតែលេចឡើងលើវិស័យនាំចេញសំខាន់ៗប៉ុណ្ណោះទេ ថែមទាំងនៅអត្រាកំណើនដោយព្រមៗគ្នានៅតាមខេត្ត ក្រុងជាច្រើន។ សេដ្ឋកិច្ចវៀតណាមទទួលបានកំណើនលើវិស័យទាំងបីគឺ កសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។ អតិផរណាត្រូវបានគ្រប់គ្រងនៅកម្រិត ២,៧៣% ។
  នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងលោកស្រី Era Dabla-Norris ប្រធានគណៈប្រតិភូឃ្លាំមើលរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ រូបថត៖ VNA  
  កិច្ចប្រជុំរដ្ឋាភិបាលកខែកញ្ញា ឆ្នាំ ២០២២។ រូបថត៖ VNA  

កត់សម្គាល់កំណើនគួរឱ្យចាប់អារម្មណ៍នៅតាមខេត្តក្នុងនានា

ទីក្រុងហូជីមិញ និងទីក្រុងហាណូយ ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចទាំងពីររបស់ប្រទេសជាតិទាំងមូល ហើយក៏ជាទីក្រុងទាំងពីរដែលរងផលប៉ះពាល់យ៉ាងខ្លាំងក្លាដោយសារជំងឺរាតត្បាតកូវីដ ១៩ គឺសុទ្ធតែបានទទួលស្គាល់អត្រាកំណើនជិតពីរខ្ទង់ក្នុងរយៈពេល ៩ ខែកន្លងទៅ។ ក្រៅពីទីក្រុងហាណូយ និងទីក្រុងហូជីមិញនោះ ខេត្ត ក្រុងមួយចំនួនទៀតក៏មានល្បឿនកំណើន GDP គួរឲ្យចាប់អារម្មណ៍ផងដែរ ដូចជា Bac Ninh ៩,៧%; Hai Duong ១០,១៤%; Quang Ninh ១០,១២%; Hai Phong ១២,០៦%, Can Tho ១៧,៥៧%; Da Nang ១៦,៧៦%;  Khanh Hoa ២០,៤៨%; Bac Giang ២៣,៩៨%។ ក្នុងសន្និសីទអនឡាញរបស់រដ្ឋាភិបាលជាមួយខេត្ត ក្រុងចំនួន ៦៣ និងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ឆ្នាំ ២០២២ ដែលធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ ថ្នាក់ដឹកនាំទីក្រុងហូជីមិញ ទីក្រុងហាណូយ និងខេត្ត Khanh Hoa បានឲ្យដឹងថា៖ កំណើនរបស់ទីក្រុងហូជីមិញក្នុងត្រីមាសទី ៣ គឺ ៣០,០២%, ហើយក្នុងរយៈពេល ៩ ខែសរុបទទួលបានកំណើន ៩,៩៧% ។ ក្រៅពីគោលនយោបាយ ដំណោះស្រាយទាន់ពេលវេលា និងព្រមៗគ្នារបស់មជ្ឈឹម ការសម្របសម្រួលយ៉ាងប្ដូរផ្ដាច់ និងដិតដល់របស់រដ្ឋាភិបាល ភាពម្ចាស់ការរបស់ទីក្រុងក្នុងការអនុវត្តកម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនោះ កត្តាជំនះពុះពារលើការលំបាក ភាពស្វាហាប់ និងការច្នៃប្រឌិតរបស់ប្រជាជន និងសហគ្រាស់គឺជាតត្តាសម្រេចសម្រាប់ការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ទីក្រុងផងដែរ  ក្នុងត្រីមាសទី៣ GDP របស់ទីក្រុងហាណូយ កើនឡើង ១៥,៧១%; ក្នុងរយៈពេល ៩ ខែសម្រេចបាន ៩,៦៩% ក្នុងនោះ សេវាកម្មកើនឡើង ១១,៥៦% និងឧស្សាហកម្មសំណង់កើនឡើង ៧,៨៧%ក្នុងរយៈពេល៩ខែកន្លងទៅ ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ខេត្ត Khanh Hoa មានភាពប្រសើរឡើង ហើយរក្សាបាននូវល្បឿនអភិវឌ្ឍន៍។ រាល់តួរលេខសេដ្ឋកិច្ចបានកើនឡើងខ្ពស់បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផលិតផលសរុបក្នុងភូមិសាស្ត្រខេត្តកើនឡើង ២០,៤៨% សន្ទស្សន៍ផលិតកម្មឧស្សាហកម្ម ការលក់រាយទំនិញសរុប និងចំណូលពីទេសចរណ៍កើនឡើងខ្ពស់ ហើយរហូតមកដល់ពេលនេះបានលើសពីផែនការ ១០៣%

វៀតណាមត្រូវបានព្យាករថានឹងស្ថិតក្នុងក្រុមប្រទេសដែលមានអត្រាកំណើនខ្ពស់បំផុតក្នុងតំបន់

បន្ទាប់ពីតួរលេខស្ថិតិអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរយៈពេល ៩ ខែត្រូវបានផ្សព្វផ្សាយ ក្រសួងផែនការ និងវិនិយោគបានកែសម្រួលសេណារីយ៉ូសេដ្ឋកិច្ច និងការព្យាករណ៍អំពីលទ្ធភាពសម្រេចបានគោលដៅដែលបានគ្រោងទុកក្នុងឆ្នាំ ២០២២។ អាស្រ័យហេតុនេះ កំណើន GDP នៅឆ្នាំនេះអាចសម្រេចបាន ៨% ខ្ពស់ជាងគោលដៅកំណត់ដោយរដ្ឋសភា និងរដ្ឋាភិបាល (៦- ៦,៥%) ជួយបង្កើតកម្លាំងចលករដល់កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៣។

ក្នុងពេលនោះ អង្គការអន្តរជាតិជាច្រើន អ្នកជំនាញទាំងជាតិ និងអន្តរជាតិបានវាយតម្លៃជាវិជ្ជមាន និងសុទិដ្ឋិនិយមអំពីវៀតណាម។វៀតណាមត្រូវបានព្យាករណ៍ថានឹងស្ថិតក្នុងក្រុមប្រទេសដែលមានអត្រាកំណើនខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២២ និង ២០២៣ (Moody's, WB, និង ADB បានព្យាករណ៍ថាកំណើន GDP របស់វៀតណាមក្នុងឆ្នាំ ២០២២ គឺ ៨,៥%, ៧,២%, និង ៦,៥%) ។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីលោក Pham Minh Chinh នាថ្ងៃទី ៤ តុលា លោកស្រី Era Dabla-Norris ប្រធានគណៈប្រតិភូឃ្លាំមើលរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទទួលបន្ទុកម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរូបិយប័ណ្ណនៃប្រទេសជាសមាជិកនានាបានចាត់ទុកថា IMF ព្យាករណ៍ថា កំណើន GDP របស់វៀតណាមនៅឆ្នាំ ២០២២ នឹងសម្រេចបានពី ៧-៧,៥%; អតិផរណាជាមធ្យមគឺទាបជាងគោលដៅ ៤% ព្រមទាំងមានកម្រិតទាបបើប្រៀបធៀបទៅនឹងប្រទេសផ្សេងទៀតក្នុងពិភពលោក និងក្នុងតំបន់។ រាល់សកម្មភាពអាជីវកម្មកំពុងស្ដារឡើងវិញយ៉ាងខ្លាំងក្លា

ខណៈពេលដែលសេដ្ឋកិច្ចពិភពលោកមិនអាចទាយទុកជាមុនបាន ហើយយថាទស្សន៍សកលនៅតែអស្ថិរភាពនោះ  វៀតណាមបានលេចចេញជាចំណុចភ្លឺដ៏សកម្មបង្គួរផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

នាថ្ងៃទី ២៩ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួល ជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និង ហឺហ្សេ ហ្គោវីណា លោក Josip Brkic។

Top