ព័ត៌មាន
វៀតណាមឯកភាពបង្កើនកិច្ចសហប្រតិបតិ្តការអន្តរជាតិ ចែករំលែកព័ត៌មាន និងបទពិសោធន៍លើវិស័យសន្តិសុខនុយក្លេអ៊ែ
ទិដ្ឋភាពនៃកិច្ចប្រជុំនៅសេតវិមាន (រូបថត៖canhtranhquocgia.vn)
នាយប់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៦ ក្នុងក្របខ័ណ្ឌសន្និសិទកំពូលអំពីសន្តិសុខនុយក្លេអ៊ែរលើកទី៤នៅរដ្ឋធានីវ៉ាស៊ីនតោន របស់អាមេរិក ប្រធានាធិបតីអាមេរិកលោក Barack Obama បានអញ្ជើញជាអធិបតីជំនួបធ្វើការក្រោមប្រធានបទ “ការគំរាមកំហែងអំពីសន្តិសុខនុយក្លេអ៊ែរ”។ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh រួម ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ប្រទេសចំនួន៥២បានចូលរួមជំនួបនេះដែរ។ តំណាងទាំងអស់សុទ្ធតែចាត់ទុកថា ត្រូវខិតខំប្រឹងប្រែងបង្ការប្រឆាំង នឹងគ្រោះអាសន្នចំពោះសន្តិសុខនុយក្លេអ៊ែរ ជាពិសេសគឺលទ្ធិភេរវកម្មនុយក្លេអ៊ែរ ក្នុងកាលៈទេសៈដែលអង្គការភេរវកម្មនានាកំពុងបើកទូលាយឥទ្ធិពល ហើយស្វែងរកវិធានទាក់ទងជាមួយបច្ចេកវិទ្យា និងគ្រឿងវិទ្យុសកម្មនិងទាក់ទាញអ្នកជំនាញការ។ ប្រទេសទាំងអស់ឯកភាពថា ត្រូវបង្កើនកិច្ចសហប្រតិបតិ្តការអន្តរជាតិ ចែករំលែកព័ត៌មាននិងបទពិសោធន៍លើ វិស័យនេះ។ នៅខាងក្រៅសន្និសីទ ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh បានជួបសន្ទនាជាមួយប្រធានគណៈប្រតិភូ នៃប្រទេសជាច្រើន។ នៅបណ្ដាជំនួបនេះ លោកPham Binh Minh និងថ្នាក់ដឹកនាំនៃប្រទេសនិងអង្គការអន្តរជាតិនានា បានផ្លាស់ប្ដូរមតិអំពីស្ថានភាពនៅតំបន់ និងវិស័យសហប្រតិបតិ្តការ ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា សំដៅជំរុញទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគី៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម