• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឲ្យបញ្ឈប់ជម្លោះ ស្វែងរកដំណោះស្រាយសន្តិភាពចំពោះបញ្ហាអ៊ុយក្រែន

វៀតណាមអំពាវនាវជាបន្ទាន់ដល់ភាគីទាំងអស់ ឱ្យបញ្ឈប់ការប្រយុទ្ធគ្នា ជៀសវាងសកម្មភាពដែលធ្វើឲ្យភាពតានតឹង កើនឡើង បន្តការ សន្ទនា និងការចរចារ ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពគ្រប់ជ្រុងជ្រោយ សមហេតុផល និងយូរអង្វែងចំពោះការខ្វែងគំនិតគ្នា ដោយឈរលើមូលដ្ឋានសមស្រប និងការគោរពច្បាប់អន្តរ ជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយ គិតគូរពីផល ប្រយោជន៍និងកង្វល់ស្របច្បាប់របស់ភាគីពាក់ព័ន្ធ ដើម្បីសន្តិភាព និងស្ថិរភាពក្នុង តំបន់ និងពិភពលោក។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងក្នុង សម័យប្រជុំជាបន្ទាន់លើកទី ១១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្ដីអំពីស្ថានភាពនៅអ៊ុយក្រែន។ (រូបថត៖ VOV)

កាលពីយប់ថ្ងៃទី ២២ ខែកុម្ភៈ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្លែងក្នុង សម័យប្រជុំជាបន្ទាន់លើកទី ១១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្ដីអំពីស្ថាន ភាពនៅអ៊ុយក្រែន លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំនៅ អង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភអំពីស្ថានភាព ជម្លោះនៅអ៊ុយក្រែនក្នុងរយៈពេល១ឆ្នាំកន្លងមក។ វៀតណាមបានសង្កត់ធ្ងន់លើភាព ចាំបាច់នៃការគោរពច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេស គោលការណ៍សំខាន់ជួរមុខគឺ ការគោរពឯករាជ្យអធិបតេយ្យភាព បូរណភាពដែនដី មិន ប្រើប្រាស់និងគំរាមកំហែងប្រើកម្លាំង។ វៀតណាមអំពាវនាវជាបន្ទាន់ដល់ភាគីទាំងអស់ ឱ្យបញ្ឈប់ការប្រយុទ្ធគ្នា ជៀសវាងសកម្មភាពដែលធ្វើឲ្យភាពតានតឹងកើនឡើង បន្តការ សន្ទនា និងការចរចារ ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពគ្រប់ជ្រុងជ្រោយ សមហេតុផល និងយូរអង្វែងចំពោះការខ្វែងគំនិតគ្នា ដោយឈរ លើមូលដ្ឋានសមស្របនិងការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយគិតគូរពីផលប្រយោជន៍និងកង្វល់ស្របច្បាប់របស់ភាគីពាក់ព័ន្ធ ដើម្បីសន្តិភាព និងស្ថិរភាពក្នុង តំបន់ និងពិភពលោក។

ទន្ទឹមនឹងនោះ វៀតណាមចាត់ទុកថា សហគមន៍អន្តរជាតិចាំបាច់ត្រូវបង្កើន ការការពារសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជន ធានាតម្រូវការបន្ទាន់របស់ប្រជាជន ដែលរងផលប៉ះពាល់ដោយជម្លោះ ការពារ និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាពិសេសហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន។ វៀតណាម អំពាវនាវឲ្យអង្គការសហប្រជាជាតិ បណ្តាប្រទេស អង្គការ និងដៃគូអន្តរជាតិនានាបន្ត បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជួយឧបត្ថម្ភ ប្រជាជនដែលរងផលប៉ះពាល់ដោយ ជម្លោះ ព្រមទាំងគាំទ្រចំពោះតួនាទី និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហ ប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងការស្វែងរកដំណោះស្រាយ។ វៀតណាមបញ្ជាក់នូវការត្រៀមខ្លួនជាស្រេច រួមវិភាគទានតាមសមត្ថភាពរបស់ខ្លួន ទៅក្នុងកិច្ចខិតខំប្រឹងប្រែងការទូត ក្នុងការកសាងនិងស្តារឡើងវិញនិងការជួយសង្គ្រោះនៅអ៊ុយក្រែន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង គូឡាឡាំពួ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top