• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យរាំងខ្ទប់សកម្មភាពបង្ខិតបង្ខំដោយឯកតោភាគីនៅក្នុងទំនាក់ទំនងអន្តរជាតិ

កាលពីថ្ងៃទី ២៥ ខែវិច្ឆិកាប្រទេសចិននិងប្រទេសជាសមាជិកមួយចំនួននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានធ្វើជាសហប្រធាននៃកិច្ចប្រជុំក្រោមប្រធានបទ “បញ្ឈប់ជាបន្ទាន់នូវវិធានការបង្ខិតបង្ខំដោយឯកតោភាគី” ។


ថ្លែងនៅឯកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអំពាវនាវឱ្យសហគមន៍អន្តរជាតិរឹតចំណងសាមគ្គីភាព និងសម្របសម្រួលគ្នាក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលក្នុងនោះមានបញ្ហាជំងឺរាតត្បាតកូវីដ១៩។

ទន្ទឹមនឹងនេះលោក ឯកអគ្គរដ្ឋទូត ក៏សំដែងការសោកស្តាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះនៅតែមានសកម្មភាពដើរផ្ទុយទៅនឹងគោលដៅ និងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ សេចក្តីថ្លែងការណ៍លើគោលការណ៍អន្តរជាតិស្តីពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសនានា ក្នុងនោះមានវិធានការបង្ខិតបង្ខំដោយឯកតោភាគីផងដែរ។

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការលើកកម្ពស់ពហុភាគីនិយម គោរពតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងជំរុញកិច្ចសន្ទនា គោរពគ្នាទៅវិញទៅមក ដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី ក៏ដូចជាគោរពអធិបតេយ្យភាព បូរណភាពទឹកដីនិងឯករាជ្យភាពផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង ជួបសវនាការជាមួយអនុប្រធានគណៈ កម្មាធិការយោធាមជ្ឈិមចិន

លោកនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង ជួបសវនាការជាមួយអនុប្រធានគណៈ កម្មាធិការយោធាមជ្ឈិមចិន

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី ហ្វាន វ៉ាន់យ៉ាង បានអះអាងថា គណៈកម្មា ធិការយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាម ត្រៀមខ្លួនជាស្រេចជានិច្ច ដើម្បីរួមជាមួយភាគីចិន អនុវត្តន៍យ៉ាងជាក់ស្ដែងនូវការយល់ដឹងសំខាន់ៗ ដែលថ្នាក់ ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរបានឯកភាពគ្នាលើការជំរុញកិច្ចសហ ប្រតិបត្តិការការពារជាតិ សន្តិសុខ។

Top